កីឡា

កីឡាករ ឃុន ផានិត ៖ កីឡាវាយកូនឃ្លីលើតុកម្ពុជា របស់ក្រសួងមហាផ្ទៃ ឈ្នះមេដាយមាស ២ គ្រឿង និងសំរិទ្ធ ១ គ្រឿង The 21st World Pollice and Fire Games នៅអាមេរិក

ភ្នំពេញ ៖ កីឡាករ ឃុន ផានិត បានប្រាប់តាមអនឡាញពីអាមេរិកថា កីឡាករវាយកូនឃ្លីលើតុកម្ពុជា របស់ក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយមាស ២ គ្រឿង និងមេដាយសំរិទ្ធ ក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក (The 21st World Pollice and Fire Games) លើកទី២១ ឆ្នាំ២០២៥ នាទីក្រុង Birmingham រដ្ឋ Alabama អាមេរិកលើវិញ្ញាសា ឯកត្តជនបុរស អាយុ៤០ឆ្នាំឡើង ។
លោកដណ្តើមបានមេដាយមាសលើវិញ្ញាសា ឯកត្តជនបុរស អាយុ៤០ឆ្នាំឡើង ដោយយកឈ្នះកីឡាករប្រេស៊ីល នៅវគ្គផ្តាច់ព្រ័ត្រ ខណៈកីឡាករទួរគី ទទួលបានមេដាយសំរិទ្ធ ។ រីងកីឡាករកីឡាករវាយកូនឃ្លីលើតុកម្ពុជា របស់ក្រសួងមហាផ្ទៃ សឹង តុលា ក៏ដណ្តើមបានមេដាយមាស ១ គ្រឿង ដូចលោកដែរលើវិញ្ញាសា ឯកត្តជនបុរស អាយុ១៨ឆ្នាំឡើង ។ កីឡាករវាយកូនឃ្លីលើតុក្រសួងមហាផ្ទៃ សំណាង វីរៈបុត្រ និងសឹង តុលា ដណ្ដើមបានមេដាយសំរឹទ្ធិ០១គ្រឿងបន្ថែមទៀតលើវិញ្ញាសាគូបុរស អាយុ១៨ឆ្នាំឡើង ។

ការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២១ ( the 21st World Police and Fire Games) នៅទីក្រុង Birmingham រដ្ឋ Alabama អាមេរិក ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃបានបញ្ជូនក្រុមកីឡាករ-កីឡាការិនីចំនួន ៩ប្រភេទកីឡាដូចជាកីឡាវាយសី កីឡាចំបាប់ កីឡា ជឺជិតស៊ូ កីឡាយូដូ កីឡាហែលទឹក កីឡា វាយកូនឃ្លីលើតុ កីឡាការ៉ាតេ កីឡា តេក្វាន់ដូWT និងកីឡាបាល់ទះ៕

Most Popular

To Top