ភ្នំពេញ ៖ ក្រុមកីឡាករកីឡាអេឡិត្រូនិកជើងជាតិ និងអន្តរជាតិ ៨ ក្រុមប៉ះគ្នាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិត្រូនិក Exprez Warrior Mekong Invitations 2025 លក្ខណៈអន្តរជាតិធ្វើឡើង ដើម្បីអភិវឌ្ឍន៍ធន់ធានមនុស្ស រួមមានគ្រួបង្វឹក កីឡាករ-កីឡាការិនី មន្ត្រីបច្ចេកទេស និងអាជ្ញាកណ្ដាល ការប្រកួតរៀបចំដោយសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា “Esport”សហការជាមួយ TY Media ក្រោមការឧបត្ថម្ភពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ។

ក្នុងឱកាសពិធីការប្រកួតជាផ្លូវការ ប្រកួតកីឡាអេឡិចត្រូនិកអន្តរជាតិ Exprez Warrior Mekong Invitations 2025 ឆ្នាំ២០២៥ នាថ្ងៃស្អែក ទី២ ខែកក្កដា ឆ្នាំ២០២៥ នៅផ្សារទំនើប ជីបម៉ុង ២៧១ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គ នាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោក លន់ សាមឌី អគ្គលេខាធិការ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា លោក ឈុន សំណាង អគ្គនាយកក្រុមហ៊ុន TY Media និងអ្នកតំណាងប្រទេសកម្ពុជា ឡាវ សិង្ហបូរី និងវៀតណាម ។

លោក លន់ សាមឌី អគ្គលេខាធិការ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានប្រាប់ឲ្យដឹងដថា ការប្រកួតខាងលើកនេះចាប់ផ្ដើមប្រកួតពីថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២៥ យើងធ្វើការប្រកួតជម្រុះរហូតរកបានក្រុមជើងខ្លាំង ៨ ក្រុម ដែលត្រូវ ការប្រកួតវគ្គ Playoffs នឹងធ្វើឡើងចាប់ពីថ្ងៃទី ៣ ដល់ ៦ ខែកក្កដា ឆ្នាំ២០២៥ មកពី ៤ ប្រទេសរួមមានប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសវៀតណាម និងប្រទេសសឹង្ហបូរី។ ចំណែកកម្ពុជាមាន ៥ ក្រុម ដូចជា ក្រុម CFU Gaming ក្រុមGalaxy Legends ក្រុម PRO Esports ក្រុម Team Flash KH ក្រុម Team Max ក្រុម Leon Esports (ឡាវ) ក្រុមLegion Esports (វៀតណាម) និងក្រុម RSG Singapore (សិង្ហបុរី)។

អ្នកឧកញ៉ា លាង ម៉េង បានមានប្រសាសន៍ថា លោកធ្លាប់សន្យានឹងផ្ដល់នូវទឹកប្រាក់ ២ម៉ឺនដុល្លារអាមេរិក ប្រសិនបើក្រុមកីឡា E Sports កម្ពុជាអាចយកបានភាពជោគជ័យ ឬឈ្នះមេដាយមាសជូនជាតិមាតុភូមិក្នុងការប្រកួតព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAME ឆ្នាំ២០២៣ លើកទី៣៣ នឹងធ្វើឡើងថ្ងៃទី៩ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃ។

លោក លន់ សាមឌី បានប្រាប់ឲ្យថា ក្នុងនាមប្រធានសហព័ន្ធ កីឡាអេឡិចត្រូនិកកម្ពុជា ខ្លួនលោកផ្ទាល់ និងក្រុមគ្រួសារ Ssports កម្ពុជាសូមធ្វើការ អរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនភេសជ្ជៈ Vikingz បានផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាអេឡិត្រូនិក Exprez Warrior Mekong Invitations 2025 លើវិញ្ញាសា Mobile Legends Bang Bang នេះឡើង ការប្រកួតនេះ គឺស្របទៅតាមផែនការអភិវឌ្ឍន៍ របស់សហព័ន្ធចង់ឲ្យមាន ការប្រកួតលក្ខណៈអន្តរជាតិឲ្យបានកាន់តែច្រើន ដើម្បីអភិវឌ្ឍន៍ ធន់ធានមនុស្សរួមមានគ្រួបង្វឹក កីឡាករ-កីឡាការិនី មន្ត្រីបច្ចេកទេស និងអាជ្ញាកណ្ដាល៕



