កីឡា

Barcelona ងាកមកចាប់អារម្មណ៍កីឡាករ Denzel Dumfries ដែលកំពុងលេងឲ្យ Inter Milan

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹប Barcelona បានងាកមកចាប់អារម្មណ៍កីឡាករ Dunzel Dumfries ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Inter Milan និងក៏កំពុងមានបំណង ចាកចេញផង។

ប្រភពដដែលបានឲ្យដឹងទៀតថា មិនត្រឹមតែប៉ុណ្ណោះក្លឹប Inter Milan ក៏មិនចង់រក្សាទុកកីឡាករ ខ្សែការពាររូបនេះដូចគ្នាដែរ ដោយសង្ឃឹមថានឹងអាចពន្លឿនការ ចរចាផ្ទេរ ក្នុងតម្លៃទាបជាង ទីផ្សារមួយឬ ប្រមាណជា២២លានផោនប៉ុណ្ណោះ។

កីឡាករខ្សែការពារកណ្តាល សញ្ជាតិហូឡង់រូបនេះ ក៏កំពុងទាក់ទាញ ចំណាប់អារម្មណ៍ ពីសំណាក់ក្លឹបជាច្រើន ផ្សេងទៀត ដូចជា Bayern Munich នៅអាល្លឺម៉ង់ផងដែរ។

កីឡាកររូបនេះគឺជាសមាជិកដ៏សំខាន់ក្នុងការជួយឲ្យ Inter Milan ឡើងទៅវគ្គផ្តាច់ព្រ័ត្រ Champions Leauge កាលពីពេលកន្លងមកនេះ និងជាអ្នកដែលបានជួយឲ្យ Inter Milan ទំលាក់ Barcelona កាលពីវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top