យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបអាល្លឺម៉ង់ Borussia Dortmund បានប្រកាសហើយថា បានផ្ទេរកីឡាករឆ្នើមម្នាក់ របស់ខ្លួនរួចរាល់ទៅកាន់ក្លឹបនៅអង់គ្លេស។
កីឡាករ Jamie Gittens បានផ្ទេររួចរាល់ចេញពី Dortmund ទៅចូលរួមក្លឹបតោខៀវ Chelsea ខណៈក្លឹបទាំងពីរសុទ្ធតែ កំពុងមានវត្តមាននៅអាមេរិក នៅឡើយ ដើម្បីប្រកួតពានរង្វាន់ Club World Cup។
ការចរចាគ្នាដែលត្រូវបានគេជឿជាក់ថា ធ្វើឡើងនៅអាមេរិកផងដែរ ជាមួយនឹងតម្លៃខ្លួនកីឡាករ ដែលមានប្រមាណជា៥៥លានផោន ដើម្បីផ្ទេរខ្សែប្រយុទ្ធរូបនេះ។
តោខៀវ Chelsea រដូវកាលនេះមានភាពមមាញឹកជាងគេ ក្នុងការទិញកីឡាករចំណូលថ្មី បន្ថែមដោយក្រៅពី Gittens ចុងក្រោយគេហើយនោះកន្លងមកក្លឹប បានទិញចូលដូចជា Joao Pedro, Liam Depay, Willian Estevao, Dario Essugo, Mamadou Sarr និង Kendry Paez ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
