កីឡា

កីឡាការ៉ាតេកម្ពុជា របស់ក្រសួងមហាផ្ទៃ ដណ្ដើមឈ្នះមេដាយ ៥ គ្រឿង នៃការប្រកួត The 21st World Pollice and Fire Games នៅអារិក

ភ្នំពេញ ៖ កីឡាការ៉ាតេកម្ពុជា របស់ក្រសួងមហាផ្ទៃ ដណ្ដើមឈ្នះមេដាយ ៥ គ្រឿង រួមមានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ក្នុងព្រឹត្តិការណ៍កីឡានគ របាល និងកងពន្លត់អគ្គិភ័យពិភពលោក (The 21st World Pollice and Fire Games) លើកទី២១ ឆ្នាំ២០២៥ ក្រុង Birmingham រដ្ឋ Alabama អាមេរិក នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ ។

កីឡាករ ឆេង ច័ន្ទដារ៉ារតនៈ ដណ្តើមបានមេដាយមាស ១គ្រឿង លើវិញ្ញាសាកាតាឯកត្តជនបុរស និងមេដាយប្រាក់ ១គ្រឿងលើវិញ្ញា សាប្រយុទ្ធឯកត្តជនបុរស ប្រភេទទម្ងន់ ក្រោម ៦៧ គីឡូក្រាម។ កីឡាការិនី ផុន គិនស្រៀង ដណ្តើម បានមេដាយមាស ១ គ្រឿង លើវិញ្ញាសាប្រយុទ្ធឯកត្តជននារី ប្រភេទទម្ងន់ក្រោម ៥៥ គីឡូក្រាម និងមេដាយសំរិទ្ធ ១ គ្រឿង លើវិញ្ញាសាប្រយុទ្ធក្រុមនារី ។
ចំណែក កីឡាការិនី ស៊ីម ស្រីនីន ដណ្តើមបានមេដាយសំរិទ្ធ លើវិញ្ញាសាប្រយុទ្ធក្រុមនារី និងកីឡាករ កត់ ពិចិត្រ ដណ្តើមបានមេដាយសំរឹទ្ធិ ១គ្រឿងលើវិញ្ញាសាប្រយុទ្ធឯកត្តជនបុរស ប្រភេទទម្ងន់ក្រោម ៧៥ គីឡូក្រាម។

ការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២១ ( the 21st World Police and Fire Games) នៅទីក្រុង Birmingham រដ្ឋ Alabama អាមេរិក ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃបានបញ្ជូនក្រុមកីឡាករ-កីឡាការិនីចំនួន ៩ប្រភេទកីឡាដូចជាកីឡាវាយសី កីឡាចំបាប់ កីឡា ជឺជិតស៊ូ កីឡាយូដូ កីឡាហែលទឹក កីឡា វាយកូនឃ្លីលើតុ កីឡាការ៉ាតេ កីឡា តេក្វាន់ដូWT និងកីឡាបាល់ទះ៕

Most Popular

To Top