កីឡា

Matheus Cunha នឹងពាក់អាវលេខ១០ ក្រោយពេលដែល Marcus Rashford សម្រេចចិត្តចាកចេញពី Man UTD

GOAL

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករចំណូលថ្មី Matheus Cunha នឹងអាចទទួលបានអាវលេខ១០នៅក្លឹបបិសាចក្រហម Man UTD។

ការបញ្ជាក់នេះត្រូវបានធ្វើឡើងបន្ទាប់ពីកីឡាករខ្សែប្រយុទ្ធអង់គ្លេស Marcus Rashford ដែលជាម្ចាស់អាវលេខ១០ បានប្រាប់ក្លឹបហើយថាមានបំណង ចាកចេញពីក្លឹបហើយនៅរដូវកាលក្រោយនេះ។

គេជឿជាក់ថាកីឡាករ Rashford នឹងមិនសម្រេចចិត្តត្រឡប់មករួមក្លឹបវិញឡើយ ក្រោយពេលបានបំពេញកុងត្រាខ្ចីជើង ស្ទើរពេញមួយរដូវកាលជាមួយនឹង Aston Villa រួចមក។

មកដល់ពេលនេះមានក្លឹបធំៗ ជាច្រើនមានបំណងចង់បាន Rashford រួមទាំង Aston Villa ផងប៉ុន្តែយ់ាងណាក្តីនៅមិនទាន់មានការសម្រេចចិត្ត ចុងក្រោយណាមួយនៅឡើយទេដោយក្នុងនោះសូម្បីតែ Barcelona ក៏បានបង្ហាញចំណាប់អារម្មណ៍កុងត្រារបស់ Rashford ផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top