កីឡា

Chelsea ត្រូវការចាំបាច់លក់ កីឡាករមួយចំនួន ដើម្បីទិញកីឡាករ កម្រិតពិភពលោកត្រៀម Champions League រដូវកាលក្រោយ

GOAL

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាក្លឹបតោខៀវ Chelsea ត្រូវបានគេជឿជាក់ថា នឹងត្រូវការចាំបាច់ទឹកប្រាក់ថ្មី យ៉ាងហោចណាស់ ៦០លានផោនចេញពីការលក់កីឡាករ ក្នុងក្លឹបមួយចំនួន ដើម្បីធានាបាននូវការទិញ ចូលកីឡាករថ្មីៗត្រៀម ការប្រកួត Champions League នៅរដូវកាលក្រោយ។

ក្លឹបបច្ចុប្បន្នបានទិញ កីឡាករចំណូលថ្មី ជាច្រើនរួចមកហើយ ប៉ុន្តែក៏អាចប្រឈមមុខ ទៅនឹងបញ្ហាគោលការណ៍ ហិរញ្ញវត្ថុផងដែរ ដូច្នេះការលក់ចេញកីឡាករ ក្នុងក្លឹបមួយចំនួនគឺ ជារឿងចាំបាច់ ដើម្បីអាចធ្វើការ ផ្លាស់ប្តូរទំរង់លេងរបស់ក្លឹបបាននៅពេលខាងមុខ។

គួរឲ្យដឹងដែរថាកន្លងមកចុងក្រោយនេះ Chelsea ទិញបាន Liam Delap, Joao Pedro, Jamie Gittens,  Estevao Willian, Dario Essugo និង Mamadou Sarr ផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top