កីឡា

លោក អ៊ូ រតនា បន្តដឹកនាំសហព័ន្ធកីឡា វ៉ូវីណាមកម្ពុជា អាណត្តិទី៥ ឆ្នាំ២០២៤-២០២៩

ភ្នំពេញ ៖ អាណត្តិទី៥ ឆ្នាំ២០២១-២០២៤ សម្រាប់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា មានសមាជិកប្រតិបត្តិចំនួន ២៣ រូប ក្នុងនោះលោក អ៊ូ រតនា នៅតែបន្តដឹកនាំសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បន្ទាប់ពីសមាជិកប្រតិបត្តិ និង ក្លិបចំនួន១៣ សម្រេចបោះឆ្នោត ជូននៅមហាសន្តិបាត សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បញ្ចប់អាណត្តិទី៤ និង បន្តទិសដៅអាណត្តិទី៥ ឆ្នាំ២០២៤-២០២៩ នាសាលប្រជុំទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោយពីរូបលោក បានដឹកនាំមានរីកចម្រើនគួរឲ្យកត់សម្គាល់ ។

សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជានាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ រៀបចំមហាសន្តិបាតសហព័ន្ធ កីឡាវ៉ូវីណាមកម្ពុជាបញ្ចប់អាណត្តិទី៤ និងបន្តអាណត្តិទី៥ ឆ្នាំ២០២៤-២០២៩ ដោយមានអញ្ជើញចូលរួមពីសំណាក់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក អ៊ូ រតនាប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងលោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡានៅសាលប្រជុំទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោក អ៊ូ រតនា ប្រធានថ្មី លោក លី សុធា លោក រស់ មុនិន្ទៈ លោក ឡុង សុផាត លោក ឈួរ សុបញ្ញា លោក វិត សុវណ្ណឧត្តម លោក ជិន សំណាង លោក សំ សុខយី លោក ជា ហុងរី និងលោក យ៉ាំ ថៃសាន ជាអនុប្រធាន លោក លី ចាន់សុភក្តី អគ្គលេខាធិការ លោក អាំ សុផល លោក ម៉ិច សីហា លោក រស់ ធារិទ្ធិ លោក ជាវ សុថេង លោក នាង កែវសុវណ្ណ អគ្គលេខាធិការរង លោកស្រី ញឹម ម៉ី អគ្គហិរញ្ញិក លោកស្រី ប៉ុក ករុណា អគ្គហិរញ្ញិករង លោក គង់ ហួន លោក កៅ មករា លោក ទេព ជីវសុខុម និងលោក ម៉េង សៅណេង និងលោកមេធាវី កេតុ សុវណ្ណឌី ជាសមាជិក ។
ក្រោយពីបញ្ចប់មហា សន្តិបាតអាណត្តិទី៤ និងបន្តអាណត្តិទី៥ ឆ្នាំ២០២៤-២០២៩ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានចុះ MOU ជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ កីឡារបស់កូនខ្មែរ ១០០ភាគរយ ៕

Most Popular

To Top