កីឡា

Rashford ត្រូវបានដាក់ ឲ្យហ្វឹកហាត់តែម្នាក់ឯង ពេលវិលត្រឡប់មក Man UTD វិញ

GOAL

យោងតាមការចេញ ផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Marcus Rashford បានធ្វើការវិល ត្រឡប់មកកាន់ ក្លឹបបិសាចក្រហម Man UTD វិញហើយ ប៉ុន្តែបានត្រឹមតែដាក់ឲ្យហ្វឹកហាត់ តែម្នាក់ឯងប៉ុណ្ណោះ។

កីឡាករខ្សែប្រយុទ្ធអង់គ្លេសរូបនេះ បានចំណាយពេលពេញមួយរដូវកាល មុនលេងត្រឹមកុងត្រាខ្ចីជើង ជាមួយនឹងក្លឹប Aston Villa ហើយបច្ចុប្បន្នក៏មានលេច ឬដំណឹងអំពីការចាកចេញពីក្លឹប Man UTD ផងដែរទៅចូលរួមជាមួយនឹងក្លឹបដទៃ។

យ៉ាងណាក្តីកីឡាករផ្ទាល់ ក៏បានស្នើសុំធ្វើការចាកចេញផងដែរ ខណៈដែលការចរចាជាមួយក្លឹបណាមួយ មិនត្រូវបានគេដឹងថា បានធ្វើជោគជ័យឬ ក៏យ៉ាងណានោះទេ។

បច្ចុប្បន្នក្លឹបកំពុងពិចារណា ក្នុងការលក់កីឡាករមួយចំនួនផងដែរ ដូចជា Antony, Alejandro Garnacho, Sancho និង Malacia ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top