ប្រកួតបញ្ចប់ទៅព្រឹកមិញនេះ រវាងក្រុមម្ចាស់ពានរង្វាន់ Champions League កំពុងឡើងជើងខ្លាំង PSG ប៉ះជាមួយនឹងក្រុមខ្លាំង របស់អេស្បាញ Real Madrid ដោយលទ្ធផលគ្រាប់ បាល់មិននឹកស្មាន។
ក្រុមបារាំង PSG អាចស៊ុតបញ្ចូល ទីក្រុមអេស្បាញដល់ទៅ៤ គ្រាប់ដោយមិនឲ្យ Real Madrid តដៃរួចឡើយក្នុងនោះ២គ្រាប់ រកបានដោយ Ruiz ១គ្រាប់ទៀត រកបានដោយ Dembele និង១គ្រាប់ចុងក្រោយដោយ Ramos ។
៤គ្រាប់ទល់នឹង០នេះនឹង ធ្វើឲ្យ PSG ឡើងទៅវគ្គផ្តាច់ព្រ័ត្រ Club World Cup ប៉ះនឹងក្រុមតោខៀវ Chelseaដែលប្រព្រឹត្ត ទៅនៅថ្ងៃទី១៤ ខែកក្កដាខាងមុខនេះ ៕
ប្រែសម្រួល៖ស៊ុនលី
