កីឡា

លោកស្រី ហង់ ស៊ីមន ៖ ក្រុមអត្តពលិករាំកម្ពុជា ដណ្តើមបានមេដាយសំរិទ្ធ ៣ គ្រឿង សម្រាប់ WDSF Southeast Asain Championship 2025 នៅវៀតណាម កាលពីមិ្សលមិញ

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ កីឡាករ-កីឡាការិនីរាំកម្ពុជា ដណ្តើមបានមេដាយសំរិទ្ធ ៣ គ្រឿង ក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡារាំជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០២៥ “WDSF Southeast Asain Championship 2025” ដែលប្រឹព្រឹត្តទៅ ចាប់ពីថ្ងៃទី៨ ដល់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គម និយមវៀតណាម ។

លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជា បានប្រាប់តាមអនឡាញឲ្យដឹងថា ក្រុមកីឡារាំយើងដណ្តើម បានមេដាយសំរិទ្ធ ៣ គ្រឿងកាលពីថ្ងៃទី១០ កក្កដា នៃការ ប្រកួតកីឡារាំជើងឯកអាស៊ីអាគ្នេយ៌ “WDSF South East Asian Ch am pionship “ រួមមានកីឡាករ សេង សុគីម និងកីឡាការិនី ម៉ូវ ដានីតា ប្រកួតចង្វាក់ Paso Doble ទទួលបានមេដាយសំរឹទ្ធ ចំនួន១គ្រឿង កីឡាករ ជុំ លីហៀង និងកីឡាការិនី ឱ រក្សា ប្រកួតចង្វាក់ Samba ទទួលបានមេដាយសំរឹទ្ធ ចំនួន១គ្រឿង និងកីឡាករ ជុំ លីហៀង និងកីឡាការិនី ឱ រក្សា ប្រកួតចង្វាក់ Cha Cha Cha ទទួលបានមេដាយសំរឹទ្ធ ចំនួន១គ្រឿង។

លោកស្រីអគ្គលេខាធិការ បានបន្តថា ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ២៤នាក់ រួមមានលោក ស៊ូវ តុង នាយកបច្ចេក ទេសសហព័ន្ធ ជាប្រធានប្រតិភូ លោកស្រី YOU SHU JIE គ្រូបង្វឹកក្រុមជម្រើសជាតិ និងកីឡាករចំនួន ៥ នាក់ កីឡាករ សេង សុគីម កីឡាករជម្រើសជាតិ កីឡាករ ភុន ស៊ីវុត កីឡាករជម្រើសជាតិ កីឡាករ ជុំ លីហៀង កីឡាករជម្រើសជាតិ កីឡាករ ឱ មេត្តា កីឡាករជម្រើសជាតិ កីឡាករ ឡុង ចំណូល កីឡាករជម្រើសជាតិ។
កីឡាការិនីចំនួន ៥ នាក់ គឺកីឡាការិនី ម៉ូវ ដានីតា កីឡាការិនីជម្រើសជាតិ កីឡាការិនី សាន រ៉ូហ្សា កីឡាការិនីជម្រើសជាតិ កីឡាការិនី ឱ រក្សា កីឡាការិនីជម្រើសជាតិ កីឡាការិនី ណាប់ ម៉ូល្លិកាទេពី កីឡាការិនីជម្រើសជាតិ កីឡាការិនី លាង ឡុងអឺ កីឡាការិនីជម្រើសជាតិ។

លោកស្រី ហង់ ស៊ីមន បានបញ្ជាក់ថា សហព័ន្ធក៏បានបញ្ជូនក្រុមកីឡាករ-កីឡាការិនីថ្នាលចូលរួមដែរ គឺកីឡាករ គឹម ហួរ កីឡាករថ្នាល កីឡាករ ឃីម ហុង កីឡាករថ្នាល កីឡាករ ជុំ រាជា កីឡាករបម្រុង កីឡាករ ជុំ រាជវជីរៈកីឡាករបម្រុង កីឡាករ សេង សុខគ័ង កីឡាករបម្រុង និងកីឡាការិនី ឱ រចនី កីឡាការិនីបម្រុង កីឡាការិនី សុខ ចិន្តា កីឡាការិនី ណាប់ ម៉ូល្លិកាទេពីន កីឡាការិនី៕

Most Popular

To Top