យោងតាមការចេញ ផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Barcelona បានឈានទោដល់ការ ព្រមព្រៀងក្នុងការលក់ កីឡាករយុវជនវ័យក្មេកម្នាក់ ទៅឲ្យក្លឹបកំពូលអ៊ីតាលី Fiorentina ហើយនៅពេល ដែលទីផ្សារកីឡាករដោះដូរ នៅរដូវកាលនេះ។
ប្រភពដដែលបានសរសេរថាក្លឹបអ៊ីតាលី មួយនេះបាន តាមដានជើងកីឡាករ Kospo អស់រយៈពេលជាច្រើនខែមកហើយ ដោយចាប់អារម្មណ៍ជាមួយនឹងកុងត្រារបស់កីឡាករវ័យ ១៨ឆ្នាំរូបនេះហើយជឿជាក់ថាតម្លៃខ្លួន បច្ចុប្បន្នមានមិនដល់ ១លានអឺរ៉ូនោះទេ។
យ៉ាងណាក្តីកីឡាករ Kospo បច្ចុប្បន្បបានត្រឹមបង្ហាញ ខ្លួនឲ្យឈុតក្រោម ១៩ឆ្នាំរបស់ក្លឹប Barcelona ប៉ុណ្ណោះនិងបានបង្ហាញ ខ្លួននៅទីនេះប្រមាណជា ១២ដងរួចមកហើយ។
កីឡាករខ្សែការពារសញ្ជាតិស្វីសរូបនេះ មានវ័យក្មេងតែបទពិសោធ ជាមួយនឹងក្លឹបជាច្រើន មកហើយដោយ ចាប់ផ្តើមដំបូងនៅ FC Granichen និងបន្ទាប់មកចូលរួមក្លឹប Aarau និងបន្តទៅដ Grassoper Club Zurich មុនពេលមកចូលរួមថ្នាលយុវជនរបស់ Barcelona ៕
ប្រែសម្រួល៖ស៊ុនលី
