ទីបំផុតតោខៀវ Chelsea អាចក្លាយជាក្លឹប ដែលអាចបំបាក់ ក្រុមខ្លាំងបារាំង PSG បានហើយក្រោយពេល ដែលក្រុមនេះបានយកឈ្នះ លើក្រុមខ្លាំងៗជាច្រើន និងលើកពានរង្វាន់ធំៗរួចមកហើយ។
យប់មិញនេះ Chelsea មិនត្រឹមតែឈ្នះនោះទេ គឺថែមលុតគ្រាប់បាល់ទៅលើក្រុម PSG យ៉ាងចាស់ដៃផងដែរ ក្នុងលទ្ធផល៣ទល់នឹង០ ដោយក្នុងនោះ Palmer ធ្វើបាន២គ្រាប់ម្នាក់ឯង។
នាទីទី២២កីឡាករ ខ្សែប្រយុទ្ធ Palmer ធ្វើបានគ្រាប់ដំបូង និង បន្តធ្វើបានមួយគ្រាប់ទៀត នាទីទី៣០នៅមុំដដែល ហើយមុនបញ្ចប់ ការប្រកួតតង់ទី១ប៉ុណ្ណោះ Pedro កីឡាករចំណូលថ្មី ក៏ស៊ុតបាន១គ្រាប់ទៀត។
លទ្ធផល៣ទល់នឹង០ធ្វើឲ្យ Chelsea អាចក្លាយទៅ ជាម្ចាស់ពានរង្វាន់ Club World Cup ដែលធ្វើឡើង នៅសហរដ្ឋអាមេរិក ជាលើកដំបូង ៕
ប្រែសម្រួល៖ស៊ុនលី
