កីឡា

លោក វ៉ាត់ ចំរើន បានអំពាវនាវឲ្យមហាជនចុះឈ្មោះរត់ប្រណាំងកម្សាន្ត AIA Pink Run 2025 ដើម្បីអបអរទិវាមហារីកសុដន់ស្ត្រី ឆ្នាំ២០២៥

ភ្នំពេញ៖ព្រឹត្តិការណ៍កីឡារត់ប្រណាំងកម្សាន្ត AIA Pink Run 2025 ត្រូវបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៩ ដើម្បីអបអរទិវាមហារីកសុដន់ស្ត្រី ឆ្នាំ២០២៥ និងរត់កម្សាន្តក្នុងការលើកម្ពស់ការយល់ដឹង និងទប់ស្កាត់ ព្រមទំាងកាត់បន្ថយជំងឺមហារីកសុដន់ (AIA Pink Run) លើសពីការរត់ AIA Pink Run 2025 ក៏ជាព្រឹត្តិការណ៍ស្នូលនៃយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់ដ៏ធំបំផុតរបស់ប្រទេសកម្ពុជា ដែលផ្តោតការលើកកម្ពស់ការយល់ដឹង និងការលើកកម្ពស់ការថែទាំបង្ការចាប់តាំងពីឆ្នាំ ២០១៧ ។

នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សន្និសីទសារព័ត៌មានស្តីពី ព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run ដែលនឹងប្រព្រឹត្តឡើងនាថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងរដ្ឋលេខាធិការនៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា លោកស្រី Jane Tay អគ្គនាយិកា អេ អាយ អេ ខេមបូឌា (AIA Cambodia)លោក សែម ផល្លា នាយកចាត់ការទូទៅព្រឹត្តិការណ៍ កីឡារត់ប្រណាំងរបស់កម្ពុជា និងអ្នកតំណាងក្រុមហ៊ុនជាដៃគូ ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡារត់ប្រណាំងកម្សាន្ត AIA Pink Run 2025 ធ្វើឡើងក្នុងគោលបំណងចំនួនធំ ៗរួមមានទី១ ដើម្បីអបអរទិវាមហារីកសុដន់ស្ត្រី ឆ្នាំ២០២៥ ទី២ ការលើកម្ពស់ការយល់ដឹង និងទប់ស្កាត់ ព្រមទំាងកាត់បន្ថយជំងឺមហារីកសុដន់ ដែលជាការងារសង្គមមួយដើម្បីដល់ស្រ្តីគ្រប់រូប និងការងារទី៣ ផ្តោតទៅឡើសប្បុរសធម៌តាមមន្ទីរពេទ្យ ហើយអ្វីដែលសំខាន់នោះ គឺការបំផុសចលនាកីឡាដើម្បីសុខភាព។

លោក អគ្គលេខាធិការាបានបន្តថា ព្រឹត្តិការណ៍ AIA Pink Run 2025 ត្រឡប់មកវិញ និងបានវិវឌ្ឍក្លាយជានិមិត្តសញ្ញាជាតិដ៏មានឥទ្ធិពលនៃការរួបរួម ដើម្បីអបអរសាទរភាពរឹងមាំ និងភាពអត់ធ្មត់របស់អ្នកជំងឺដែលកំពុងតស៊ូប្រឆាំងមហារីកសុដន់ អ្នកជំងឺដែលបានយកឈ្នះជំងឺដ៏កាចសាហាវនេះ និងដល់ក្រុមគ្រួសាររបស់ពួកគេ។

លោកសូមអំពាវនាវដល់មហាជនទំាងអស់ចូលរួមរត់ប្រណាំងកម្សាន្ត AIA Pink Run 2025 លោក អគ្គលេខាធិការាបានបន្តថា រត់ប្រណាំងកម្សាន្ត AIA Pink Run 2024 មាន ៣ វិញ្ញាសា រួមមានរត់ចម្ងាយ ១០ គីឡូម៉ែត្រ រត់ចម្ងាយ ៥ គីឡូម៉ែត្រ ហើយមានអ្នកចុះឈ្មោះបានប្រហែលជិត ២០០០ នាក់ ចំណែកគោលដៅ គណៈកម្មការចាប់ពី ៤.០០០ទៅ ៥.០០០ នាក់ ។ មុន ព្រឹត្តិការណ៍កីឡារត់ប្រណាំងកម្សាន្ត AIA Pink Run 2025 គណៈកម្មរៀបចំរត់ប្រណាំងកម្សាន្ត និង AIA Cambodia នឹងរៀបចំការពិនិត្យសុខភាពផ្នែកជំងឺមហារីកសុដន់រយៈពេល ៣ ថ្ងៃ៕ដោយ៖លី ភីលីព

Most Popular

To Top