វៀតណាម៖ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់លំដាប់ពិភពលោក Davis Cup Asia/Oceania Group III 2025 នៅទីក្រុង Bac Ninh ប្រទេសវៀតណាមរយៈពេល ៦ ថ្ងៃដែលប្រព្រឹត្តចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ក្រុមកីឡាវាយកូនបាល់កម្ពុជាស្ថិតនៅពូល B ។
លោក ជា ពៅ អគ្គលេខាធិការរងនៃសហព័ន្ធកីឡាវាយកូនកម្ពុជាបានប្រាប់តាមអនឡាញពី វៀតណាមថា ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់លំដាប់ពិភពលោក Davis Cup Asia/Oceania Group III 2025 មាន ៩ ប្រទេសចូលរួម ក្នុងនោះក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជាស្ថិតនៅពូល B ជាមួយប្រទេសឥណ្ឌូនេស៊ី ប្រទេសស៊ីរី ប្រទេសហ្សកដានី និងប្រទេសស្រីលង្កាចំណែកពូល A មាន ប្រទេសថៃ ប្រទេសអារ៉ាប៊ីសាអូឌីត ប្រទេសវៀតណាមជាម្ចាស់ផ្ទះ និងប្រទេសសិង្ហបុរី ហើយចំពោះការប្រកួតថ្ងៃដំបូង កម្ពុជាប៉ះជាមួយឥណ្ឌូនេស៊ី៕ ដោយ៖លី ភីលីព


