ភ្នំពេញ៖ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងប្រធានប្រតិភូ និងលោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នឹងដឹកនាំក្រុមកីឡាកម្ពុជាទៅចូលរួមការប្រកួតកីឡា សាកលវិទ្យាល័យរដូវក្តៅ ពិភពលោកលើកទី៣២ ឆ្នាំ២០២៥ នៅទីក្រុង Rhine-Ruhr ប្រទេសអាល្លឺម៉ង់នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ។

កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនីចំនួន ៦ ប្រភេទកីឡា រួមមានកីឡាតេក្វាន់ដូ WT កីឡាគុនដាវ កីឡាហែលទឹក កីឡាអត្តពលកម្ម កីឡាវាយសី និងកីឡាយូដូ ។ សម្រាប់ថ្ងៃនេះកីឡា ៤ ប្រភេទត្រូវធ្វើដំណើរជាមួយប្រធានប្រតិភូ ដូចជាកីឡាតេក្វាន់ដូ WT ចំនួន ៦ នាក់ គ្រូបង្វឹកម្នាក់ និងកីឡាករ ៥ នាក់ កីឡាវាយសីចំនួន ៤នាក់ គ្រូបង្វឹកម្នាក់ កីឡាការិនី ១ នាក់ និងកីឡាករ ២នាក់ កីឡាហែលទឹកចំនួន គ្រូបង្វឹកម្នាក់ កីឡាករ១នាក់ និងកីឡាការិនី ១ នាក់ និងកីឡាគុនដាវចំនួន ៥ នាក់ គ្រូបង្វឹកម្នាក់ និងកីឡាការិនី ៤ នាក់
ការប្រកួតកីឡា សាកលវិទ្យាល័យរដូវក្តៅ ពិភពលោកឆ្នាំនេះ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងប្រធានប្រតិភូ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងអនុប្រធានប្រតិភូ លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួង អយក និងជានាយបេសកកម្មលោក ឈុន ចាន់ធូ អគ្គនាយករង និងនាយរងបេសកកម្ម លោក លោក បឹង គឹមតោ ប្រធាននាយកដ្ឋានសិស្ស និងនិស្សិត អនុប្រធាននាយកដ្ឋាន.រពសក ទទួលបន្ទុករដ្ឋបាល និងលោក ឈឹម សំបឿនប្រធានការិយាល័យកិច្ចការទូទៅ នា.អកសន ទទួលបន្ទុកហិរញ្ញវត្ថុ។



ដោយ៖ លី ភីលីព
