កីឡា

Man UTD ទាក់ទងកីឡាករ ឆ្នើមម្នាក់មកពីក្លឹប Lyon

GOAL

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បានធ្វើការទាក់ទង ជាមួយនឹងកីឡាករ ខ្សែបម្រើបារាំង Corentin Tolisso ដែលបច្ចុប្បន្នកំពុងមានឈ្មោះ ជាកីឡាករឆ្នើមរបស់ក្លឹប Lyon។

កីឡាកររូបនេះបានបង្ហាញ អារម្មណ៍ចង់ផ្ទេរ មកលេងនៅក្លឹបអង់គ្លេស ជាមួយនឹងក្លឹបធំៗ នៅទីនេះ ប៉ុន្តែប្រហែលជានឹង ត្រូវប្រឈមុខទៅនឹងគូប្រជែងនៅអេស្បាញគឺក្លឹប AT Madridផងដែរ។

រដូវកាលមុន Tolisso បានបង្ហាញទំរង់លេងល្អខ្លាំងណាស់ ក្នុងនាមជាកីឡាករបម្រើ ដូច្នេះវាសាកសមបំផុតសម្រាប់ក្លឹប Man UTD នៅពេលនេះក្នុងផែនការបង្កើនសមត្ថភាពឡើងវិញ នៅតំបន់នេះសម្រាប់ត្រៀមរដូវកាលក្រោយ។

ប្រភពដដែលបានឲ្យដឹងដែរថាក្លឹប Man UTD បានទាក់ទងតំណាង របស់កីឡាករ រួចរាល់ហើយនិង ក៏បានដឹងដែរថា កុងត្រារបស់គាត់នៅជាមួយនឹង Lyon នឹងត្រូវបន្តរហូតដល់ឆ្នាំ២០២៧ឯណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top