យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករខ្សែការពារហង្សក្រហម Liverpool ដែលមានឈ្មោះថា Ibrahima Konate បានសម្រេចចិត្តបដិសេធ មិនព្រមបន្តកុងត្រាថ្មី ជាមួយនឹងក្លឹបទេ ហើយត្រូវបានគេជឿជាក់ថា នឹងត្រៀមខ្លួនចាកចេញពីក្លឹប នៅរដូវក្តៅនេះតែម្តង។
កីឡាករវ័យទើបតែ២៦ឆ្នាំរូប នេះមានព័ត៌មានថា មានទំនាក់ទំនង ជាមួយនឹងក្លឹបនៅលីគអារ៉ាប់ ជាមួយនឹងកញ្ចប់លុយ ដ៏ច្រើនសន្ធឹកសន្ធាប់មួយប៉ុន្តែយ៉ាងណាក្តីកីឡាករ ក៏បានចេញមកបដិសេធអំពី ផែនការនេះផងដែរ។
អតីតកីឡាកររបស់ក្លឹប RB Leipzig រូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា មិនមានបំណងចង់បន្តនៅ Liverpool ប៉ុន្តែក៏មិនចង់ចាកចេញពីលីគ ដែលអាចលេងនៅ Champions League នោះដែរ។
គួរឲ្យដឹងដែរថាកុងត្រាបច្ចុប្បន្នរបស់ Konate មានត្រឹមរយៈពេល១២ខែទៀត ប៉ុណ្ណោះជាមួយនឹង Liverpool ដែលក្នុងនោះក្លឹបយក្សអេស្បាញ Real Madrid ក៏បានបង្ហាញបំណង ចាប់អារម្មណ៍ជាមួយនឹង Konate ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
