វៀតណាម ៖ ក្រុមបាល់ទាត់ក្រសួងមហាផ្ទៃកម្ពុជា តំណែងជើងឯករង ព្រឹត្តិការណ៍ការ ប្រកួតកីឡាបាល់ ទាត់នគរបាល តម្រួតនៃប្រទេសក្នុង តំបន់អាស៊ាន ឆ្នាំ២០២៥ “ASEAN POLICE FOOTBALL OPEN 2025” បន្ទាប់ពីក្រុមនេះ បានចាញ់ក្រុមបាល់ទាត់ តម្រួតវៀតណាម នៅវគ្គផ្តាច់ព្រ័ត្រ នាងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសវៀតណាម ។

ក្រុមកីឡាករបាល់ទាត់ ក្រសួងមហាផ្ទៃកម្ពុជា ធ្លាប់បានគ្រងតំណែងជើងឯក នៃព្រឹត្តិការណ៍ការប្រកួត កីឡាបាល់ទាត់នគរបាល តម្រួតនៃប្រទេសក្នុងតំបន់អាស៊ាន ឆ្នាំ២០១២ “ASEAN POLICE FOOTBALL OPEN 2012” ក្រោមការដឹកនាំដោយលោក ជួន ណារិន្ទ និងលោក សូរ មុនីរតន៍ ។ ក្រោយពីគ្រងតំណែងជើងឯក ឆ្នាំ២០១២ ក្រុមកីឡាករបាល់ទាត់ក្រសួងមហាផ្ទៃកម្ពុជា មិនបានចូលរួមរហូតដល់ពេលនេះ ទើបចូលរួម“ASEAN POLICE FOOTBALL OPEN 2025” ក៏ទទួលបានជើងឯករង ឬមេដាយប្រាក់ ។

ការប្រកួតកីឡាបាល់ទាត់នគរបាល តម្រួតនៃប្រទេសក្នុងតំបន់អាស៊ាន ឆ្នាំ២០២៥ “ASEAN POLICE FOOTBALL OPEN 2025” មានក្រុមកីឡាករបាល់ទាត់មកពីបណ្តាលប្រទេសចំនួន៧ រួមមានប្រទេសកម្ពុជា ប្រទេសវៀតណាម ប្រទេសថៃ ប្រទេសឡាវ ប្រទេសទីម័រ ឡេស្តេ ប្រទេសសិង្ហបុរី និង ប្រទេសអូស្រ្តាលី ដើម្បីបង្កើនចំណងមិត្តភាព និងស្វាគមន៍ចំពោះការប្រកួតកីឡាបាល់ទាត់នគរបាល តម្រួតនៃបណ្តាប្រទេសក្នុងតំបន់អាស៊ាន ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ ប្រទេសវៀតណាម។



