កីឡា

ក្រុមបាល់ទាត់អាជីព 𝗩𝗶𝘀𝗮𝗸𝗵𝗮 𝗙𝗖 ចូលរួមការប្រកួត​ ការប្រកួតកីឡាបាល់ទាត់ 𝗣𝗿𝗲-𝘀𝗲𝗮𝘀𝗼𝗻 នៅឥណ្ឌូនេស៊ី

ភ្នំពេញ ៖ ក្រោយពីក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់ការ ប្រកួតកីឡាបាល់ទាត់ 𝗩𝗶𝘀𝗮𝗸𝗵𝗮 𝗣𝗿𝗲-𝗦𝗲𝗮𝘀𝗼𝗻 𝗖𝘂𝗽 𝟮𝟬𝟮𝟱 រួចមក ក្លិបបាល់ទាត់អាជីព 𝗩𝗶𝘀𝗮𝗸𝗵𝗮 𝗙𝗖 បានធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ី ជាបន្តទៀត ការប្រកួតកីឡាបាល់ទាត់ 𝗣𝗿𝗲-𝘀𝗲𝗮𝘀𝗼𝗻 ដោយមានក្រុមបាល់ទាត់ ជើងខ្លាំង ៣ ក្រុមទៀតដែរ ។

ការប្រកួតការប្រកួតកីឡាបាល់ទាត់ 𝗣𝗿𝗲-𝘀𝗲𝗮𝘀𝗼𝗻 កម្រិតអន្តរជាតិនេះ ជាធ្វើតេស្តសមត្ថភាពក្រុមកីឡាករបាល់ទាត់ 𝗩𝗶𝘀𝗮𝗸𝗵𝗮 𝗙𝗖 មុនព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៣/២០២៤ “Cambodian Premier League 2025/25” នឹងចាប់ផ្តើមពេលឆាប់ៗនេះ ។

ការប្រកួតការប្រកតកីឡាបាល់ទាត់ 𝗣𝗿𝗲-𝘀𝗲𝗮𝘀𝗼𝗻 ដោយត្រូវជួបក្លិបលីគទី២ ឥណ្ឌូនេស៊ី 𝗚𝗮𝗿𝘂𝗱𝗮𝘆𝗮𝗸𝘀𝗮 𝗙𝗖 បន្តជួបក្លិបលីគទី𝟭 𝗗𝗲𝘄𝗮 𝗨𝗻𝗶𝘁𝗲𝗱 និងចុងក្រោយជួបក្លិបលីគទី𝟭 𝗕𝗵𝗮𝘆𝗮𝗻𝗴𝗸𝗮𝗿𝗮 𝗙𝗖 ។សម្រាប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ក្រុមបាល់ទាត់ 𝗩𝗶𝘀𝗮𝗸𝗵𝗮 𝗙𝗖 ប្រកួតជាមួយក្រុមបាល់ទាត់ 𝗚𝗮𝗿𝘂𝗱𝗮𝘆𝗮𝗸𝘀𝗮 𝗙𝗖។
ថ្ងៃទី១៩ ខែកក្កដា ក្រុមបាល់ទាត់ 𝗩𝗶𝘀𝗮𝗸𝗵𝗮 𝗙𝗖 ជួបក្រុមបាល់ទាត់ 𝗗𝗲𝘄𝗮 𝗨𝗻𝗶𝘁𝗲𝗱។ ថ្ងៃទី២៣ កក្កដា ក្រុមបាល់ទាត់ 𝗩𝗶𝘀𝗮𝗸𝗵𝗮 𝗙𝗖 ប៉ះនឹងក្រុមបាល់ទាត់ 𝗕𝗵𝗮𝘆𝗮𝗻𝗴𝗸𝗮𝗿𝗮 𝗙𝗖៕

Most Popular

To Top