The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹប Newcastle បាននឹងកំពុងពិភាក្សាជាមួយនឹងក្លឹប Liverpool តាមសំណើរដើម្បីពិនិត្យលទ្ធភាពក្នុងការផ្ទេរកីឡាករដ៏មានតម្លៃមួយក្នុងប្រវត្តិសាស្ត្រក្លឹប។
កីឡាករខ្សែប្រយុទ្ធ Alexander Isak នឹងក្លាយទៅជាគោលដៅសម្រាប់ការបំបែកកំណត់ត្រាថ្មីនេះដោយក្នុងនោះគេជឿជាក់ថាកញ្ចប់តម្លៃខ្លួនរបស់គាត់នឹងអាចឡើងទៅដល់១៣០លានផោន។
មុននេះបន្តិច Newcastle បានត្រៀមកញ្ចប់កុងត្រាថ្មីដែលអាចធ្វើឲ្យ Isak អាចក្លាយទៅជាកីឡាករដែលទទួលបានប្រាក់កម្រៃច្រើនជាងបំផុតរបស់ក្លឹបខណៈដែលបច្ចុប្បន្នកុងត្រារបស់គាត់នៅសល់រយៈពេលដល់ទៅ៣ឆ្នាំទៀតឯណោះ៕
ប្រែសម្រួល៖ ស៊ុនលី
