កីឡា

អត្តពលិកហែលទឹកកម្ពុជា ចាប់ផ្តើមប្រកួតកីឡា សាកលវិទ្យាល័យ រដូវក្តៅពិភពលោក នៅអាល្លឺម៉ង់នាថ្ងៃនេះ

អាល្លឺម៉ង់ ៖ ក្រុមកីឡាករ-កីឡាការិនីហែលទឹកកម្ពុជា ចាប់ផ្តើមការប្រកួតជាផ្លូវការថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងព្រឹត្តិ ការណ៍ប្រកួតកីឡាសាកលវិទ្យាល័យរដូវក្តៅពិភពលោក ពីថ្ងៃទី ១៦-២៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Rhine-Ruhr ប្រទេសអាល្លឺម៉ង់ ខណៈកម្ពុជាបានបញ្ជូនកីឡា ៦ ប្រភេទកីឡា ដូចជា គុនដាវ អត្តពលកម្ម ហែលទឹក យូដូ វាយសី និងតេក្វាន់ដូ WT ។

សម្រាប់ប្រភេទកីឡាហែលទឹក វិញ្ញាសាចូលរួមប្រកួតរួមមាន កីឡាករ មនត្រស ផានសុវណ្ណអារុន ប្រកួតវគ្គជម្រុះ លើវិញ្ញាសា ៥០ ម៉ែត្រ របៀបហែលមេអំបៅ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។ កីឡាការិនី សាក់ប៊ុន ហាលី រ៉ូស ប្រកួតវគ្គជម្រុះ លើវិញ្ញាសា ១០០ម៉ែត្រ របៀបហែលសេរី នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ។

ចំណែកកីឡាករ មនត្រស ផានសុវណ្ណអារុន ប្រកួតវគ្គជម្រុះ លើវិញ្ញាសា ៥០ម៉ែត្រ របៀបហែលសេរី នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។ កីឡាការិនី សាក់ប៊ុន ហាលី រ៉ូស ប្រកួតវគ្គជម្រុះ លើវិញ្ញាសា ៥០ម៉ែត្រ របៀបហែលមេអំបៅ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។
ព្រឹត្តិការណ៍ប្រកួតកីឡាសាកលវិទ្យាល័យរដូវក្តៅពិភពលោក លើកទី៣២ ឆ្នាំ២០២៥ ធ្វើឡើងពីថ្ងៃទី១៦-២៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Rhine-Ruhr ប្រទេសអាល្លឺម៉ង់ ដែលមានជាង១០០ប្រទេសចូលរួមមកពីជុំវិញពិភពលោក ខណៈកម្ពុជាត្រៀមបញ្ជូនប្រតិភូកីឡា ៣៥រូបលើ៦ ប្រភេទកីឡា ដូចជា គុនដាវ អត្តពលកម្ម ហែលទឹក យូដូ វាយសី និងតេក្វាន់ដូ WT។

ប្រតិភូកីឡាកម្ពុជាដឹកនាំដោយលោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុកប្រធានប្រតិភូ លោក ប៉ុន សុខ អគ្គនាយកកីឡា អនុប្រធានប្រតិភូ លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សា ក្រសួងអប់រំ យុវជន និងកីឡាទទួលបន្ទុក នាយបេសកកម្ម អមដោយមន្ត្រីជំនាញជាច្រើនរូបទៀត ៕

Most Popular

To Top