កីឡា

លោក កែ ប៊ុនខៀង ដឹកនាំក្រុមអត្តពលិកកម្ពុជា ចូលរួមពិធីបើកជាផ្លូវការ នៃការប្រកួតកីឡា សាកលវិទ្យាល័យ រដូវក្តៅពិភពលោក នៅអាល្លឺម៉ង់

អាល្លឺម៉ង់ ៖ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា ដែលជាប្រធានប្រតិភូ បានដឹកនាំក្រុមកីឡានិស្សិតកម្ពុជា ចូលរួមកម្មវិធីបើកជាផ្លូវការនៃការប្រកួតកីឡា សាកលវិទ្យាល័យរដូវក្តៅពិភពលោក លើកទី៣២ ឆ្នាំ២០២៥ នាទីក្រុង Rhine-Ruhr ប្រទេសអាល្លឺម៉ង់ នៅកីឡដ្ឋាន Schauinsland-Reisen-Arena in Duisburg ។

ការប្រកួតកីឡាសាកលវិទ្យាល័យ រដូវក្តៅពិភពលោក លើកទី៣២ ឆ្នាំ២០២៥ ដែលប្រព្រឹត្តិចាប់ពីថ្ងៃទី១៦ រហូតដល់ថថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Rhine-Ruhr ប្រទេសអាល្លឺម៉ង់ ដែលមានកីឡាករ-កីឡាការិនីអន្តរជាតិ និងអន្តរជាតិជាង ១២០ ប្រទេសចូលរួម ព្រមទាំងប្រតិភូ កីឡាករ-កីឡាការិនីចំនួន ៨៥០០នាក់ លើ ១៨ ប្រភេទកីឡា។

ចំណែកកម្ពុជាត្រៀមបញ្ជូនប្រតិភូកីឡា ៣៥ រូបលើ ៦ ប្រភេទកីឡា ដូចជា គុនដាវ អត្តពលកម្ម ហែលទឹក យូដូ វាយសី និងតេក្វាន់ដូ WT។ ប្រតិភូកីឡាកម្ពុជាដឹកនាំដោយលោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុកប្រធានប្រតិភូ លោក ប៉ុន សុខ អគ្គនាយកកីឡា អនុប្រធានប្រតិភូ លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡាទទួលបន្ទុកនាយបេសកកម្ម អមដោយមន្ត្រីជំនាញជាច្រើនរូបទៀត៕

Most Popular

To Top