The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបតួគី Fenerbahce នឹងត្រូវលេងហ្គេមរងចាំរហូតដល់វិនាទី ចុងក្រោយនៃការសម្រេចចិត្ត របស់ក្លឹប Man UTD ថាតើនឹងត្រូវលក់ Marcus Rashford ទៅឲ្យ Barcelona ឬយ៉ាងណា។
កីឡាករវ័យ២៧ឆ្នាំរូបនេះមានព័ត៌មាន ជាច្រើនអំពីការផ្ទេរទៅលេង នៅ Barcelona ប៉ុន្តែការសម្រេចចិត្តចុង ក្រោយមិនទាន់ត្រូវ បានធ្វើនៅឡើយទេ ដោយហេតុនេះធ្វើឲ្យគ្រូបង្វឹករបស់ Fenerbahce គឺលោក Jose Mourinho នៅតែមានសង្ឃឹមថា ក្លឹប របស់គាត់អាចមានឳកាសផ្ទេរ កីឡាករខ្សែប្រយុទ្ធអង់គ្លេស មករួមក្លឹបបាន។
គួរឲ្យដឹងដែរថាតម្លៃខ្លួនបច្ចុប្បន្នរបស់ Rashford អាចមានទៅដល់៤០លានផោនប៉ុន្តែយ៉ាងណាក្តីការរងចាំរបស់ Fenerbahce នឹងត្រូវធ្វើទៅដល់ខែសីហា ខណៈដែលអនាគតរបស់កីឡាកររូបនេះ ជាមួយនឹង Man UTD គឺនឹងមិនមានអ្វីដែលត្រូវនិយាយគ្នាឡើយ សម្រាប់រដូវកាលក្រោយ៕
ប្រែសម្រួល៖ស៊ុនលី
