The Goal នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD កំពុងពិចារណា ក្នុងការដោះដូរកីឡា ករម្នាក់របស់ខ្លួន ដើម្បីអាចផ្ទេរកីឡាករ ខ្សែប្រយុទ្ធម្នាក់របស់ក្លឹបតោខៀវ Chelsea។
ក្លឹបទាំងពីរកំពុងមានបំណងផែនការ ក្នុងការផ្លាស់ប្តូរទំរង់លេង របស់ក្រុមខ្លាំងណាស់ត្រៀម រដូវកាលក្រោយហើយកីឡាករ Alejandro Garnacho និង Nicolas Jackson ក៏សុទ្ធតែមិនស្ថិតនៅក្នុងផែនការ របស់គ្រូបង្វឹករបស់ក្លឹបរៀងខ្លួន ដូចគ្នាដែរនៅរដូវកាលក្រោយ ។
ទោះបីជាអាចស៊ុតបញ្ចូលទីបាន ដល់ទៅ២៤ គ្រាប់កាលពី២ រដូវកាលមុនក្តីកីឡាករ Jackson បានធ្លាក់ចេញពីបញ្ជី គោលដៅ របស់ក្រុមត្រៀម រដូវកាល ក្រោយនិងជាក់ស្តែង ក្នុងការប្រកួត Club World Cup កន្លងមកដោយតំណែងនេះ ត្រូវប្រគល់ទៅឲ្យកីឡាករ Joao Pedro និង Liam Delap ឯណោះវិញ៕
ប្រែសម្រួល៖ស៊ុនលី
