កីឡា

Man City ប្រកាសផ្លូវការ​ នាំយកកីឡាករឆ្នើមនរវេស Sverre Nypan

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបមេឃខៀវ Man City ជាផ្លូវការបានប្រកាសអំពីការមកដល់នៃកីឡាករឆ្នើមក្នុងតំបន់បម្រើសញ្ជាតិនរវេសម្នាក់ហើយក្នុងតម្លៃខ្លួនប្រមាណជា១២លានផោន។

កីឡាករ Sverre Nypan បច្ចុប្បន្នកំពុងលេងឲ្យក្លឹប Rosenborgបានទាក់ចិត្តក្លឹប Man City អស់រយៈពេលជាយូរគួរសមមកហើយដែរដោយក្នុងនោះក្លឹបបានបញ្ជូនភ្នាក់ងារកីឡាករទៅទស្សនាការប្រកួតរបស់ Nypan ជាច្រើនដងមកហើយដែរ។

យ៉ាងណាក្តីកុងត្រាផ្ទេរថ្មីនេះធ្វើឡើងនៅចំពេលដែលក្លឹបធំៗនៅអង់គ្លេសក៏កំពុងមានបំណងចង់បាន Nypan ដូចគ្នាដែរដែលក្នុងនោះសូម្បីតែ Aston Villa និង Arsenal ផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top