កីឡា

គ្រូបង្វឹកឥណ្ឌូណេស៊ី ព្រមានកីឡាករជុំវិញ ការអបអរគ្រាប់បាល់ ដោយការសម្តែងរាំក្បាច់ Aura Farming

VN Express

ឥណ្ឌូណេស៊ី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា គ្រូបង្វឹក លោក Gerald Vanenburg បានចេញការព្រមាន ដល់ខ្សែប្រយុទ្ធ Jens Raven បន្ទាប់ពីគាត់បានអបអរគ្រាប់បាល់មួយ ដោយការសម្តែងរាំក្បាច់ Aura Viral Aura Farming របស់ឥណ្ឌូនេស៊ីក្នុងជ័យជម្នះ ៨-០ លើប្រ៊ុយណេក្នុងការប្រកួត 2025 ASEAN U23 Championship។

នៅនាទីទី ៣៣ បន្ទាប់ពីស៊ុតបញ្ចូលទីឥ្យឥណ្ឌូនេស៊ី ៥-០ ភ្លាម កីឡាករខ្សែប្រយុទ្ធ Raven បានធ្វើការរាំក្បាច់ Aura Farming ។ កីឡាករ Raven បានពន្យល់ក្នុងសន្និសីទ សារព័ត៌មានក្រោយ ការប្រកួតនៅកីឡដ្ឋាន Gelora Bung Karno នៅថ្ងៃទី ១៥ ខែកក្កដាថា ខ្ញុំបានសន្យាជាមួយ សមាជិកគ្រួសារថា ខ្ញុំនឹងធ្វើវា ហើយខ្ញុំគ្រាន់តែព្យាយាមរក្សាការសន្យារបស់ខ្ញុំ។

ទោះជាយ៉ាងណាក៏ដោយ គ្រូបង្វឹក Vanenburg មិនពេញចិត្តនឹងការធ្វើបែបនេះទេ ដោយចាត់ទុកថា វា “មិនគោរព” ចំពោះគូប្រកួត។ គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះបាននិយាយក្នុងសន្និសីទកាសែតថា កុំធ្វើបែបនោះទៀតឡើយ ប្រសិនបើគាត់ធ្វើម្តងទៀត ខ្ញុំមិនអនុញ្ញាតឱ្យគាត់លេងទេ។

ក្បាច់រាំ Aura Farming ត្រូវបានគេស្គាល់ថាជា “Boys on the Boat” មានប្រភពមកពីពិធីបុណ្យប្រណាំងទូកនៅប្រទេសឥណ្ឌូនេស៊ី ហើយទទួលបានប្រជាប្រិយភាពយ៉ាងទូលំទូលាយនៅលើ TikTok ។ ក្បាច់រាំនេះត្រូវបានបង្កើតឡើងដោយ Rayyan Arkan Dhika ដែលសម្តែងនៅពេលកំពុងរក្សាតុល្យភាពនៅលើធ្នូនៃទូកកំឡុងពេលប្រណាំង។

ការរាំបានក្លាយទៅជាការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស ដោយមានអត្តពលិកល្បីៗ រួមទាំងកីឡាករ PSG និងអ្នកប្រណាំង MotoGP លោក Marc Marquez ចូលរួម ។ Dhika ក្រោយមកត្រូវបានផ្តល់កិត្តិយសជាឯកអគ្គរដ្ឋទូតទេសចរណ៍ និងទទួលបានអាហារូបករណ៍សម្រាប់ការផ្សព្វផ្សាយវប្បធម៌ឥណ្ឌូនេស៊ីទូទាំងពិភពលោក។

កីឡាករ Raven ដែលមានទាំងបេតិកភណ្ឌឥណ្ឌូនេស៊ី និងហូឡង់ បានទទួលសញ្ជាតិឥណ្ឌូនេស៊ីក្នុងខែមិថុនា ឆ្នាំ ២០២៤។ ចាប់តាំងពីពេលនោះមកគាត់បានស៊ុតបញ្ចូលទីបាន ៨ គ្រាប់ក្នុង ១៧ ប្រកួតសម្រាប់ក្រុម U19 និង U20 ឥណ្ឌូនេស៊ី រួមចំណែកដល់ភាពជោគជ័យរបស់ក្រុមនៃការប្រកួតពានរង្វាន់យុវជនអាស៊ានឆ្នាំ ២០២៤ “2024 ASEAN U19 Boys Championship” ៕

Most Popular

To Top