កីឡា

កីឡាករ Neymar អ្នកគាំទ្រដ៏ងុបងល់របស់ Batman ទិញរថយន្តចម្លង Batmobile របស់ Batman តម្លៃ ១,៥លានដុល្លារ តែមិនអាចបើកនៅលើផ្លូវសាធារណៈបាន

បរទេស៖ កីឡាករ Neymar Jr. អាយុ ៣៣ឆ្នាំគឺជាអ្នកគាំទ្រដ៏ងុបងល់របស់ Batman ។ ថ្មីៗនេះ កីឡាកររូបនេះបានទិញឡាននៃការចម្លងពិតប្រាកដនៃរថយន្តរបស់វីរបុរស DC Comics ក្នុងតម្លៃ ១,៥ លានដុល្លារ។ ថ្វីត្បិតតែជាម៉ាស៊ីនដ៏គួរឱ្យភ្ញាក់ផ្អើលក៏ដោយ ក៏រថយន្តដែលជារថយន្តចម្លងដ៏ល្អឥតខ្ចោះនៃយានដែលប្រើដោយ Batman នៅក្នុងខ្សែភាពយន្តឆ្នាំ ២០០៥ Batman Begins គឺមិនអាចបើកបរដោយស្របច្បាប់នៅលើផ្លូវបាននោះទេ ដោយសារតែរថយន្តនេះ មិនមានផ្លាកលេខ ភ្លើងស៊ីញ៉ូ និងកញ្ចក់ ហើយរថយន្តក៏មិនគោរពតាមទិដ្ឋភាពផ្សេងទៀតនៃច្បាប់ចរាចរណ៍របស់ប្រទេសប្រេស៊ីលផងដែរ។ នេះបើតាមយោងតាមគេហទំព័រ MSN ដែលបានចេញផ្សាយកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។

ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់របស់រថយន្ត Batmobile ត្រូវបានអនុញ្ញាតតែលើទ្រព្យសម្បត្តិឯកជន ដូចជាអគារលំនៅដ្ឋានដ៏ប្រណិត ដែលគាត់រស់នៅក្នុងទីក្រុង Santos នៅលើឆ្នេរសមុទ្រនៃទីក្រុងសៅប៉ូឡូ ប៉ុណ្ណោះ។

រថយន្ត Batmobile ត្រូវបានបង្កើតឡើងដោយវិចិត្រកររូបភាព Adhemar Cabral ដែលបានចំណាយពេល៣ឆ្នាំដើម្បីបង្កើតវា។ យោងតាមវិបផតថល UOL, Cabral ត្រូវបានគេស្គាល់ថាជាអ្នកបង្កើតរថយន្តចម្លង Formula 1 ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top