អាមេរិក៖ ស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao បាននិយាយថា លោកចង់ប្រកួតឡើងវិញជាមួយម្ចាស់ខ្សែក្រវាត់ WBC Welterweight អ្នកប្រដាល់អាមេរិក Mario Barrios បន្ទាប់ពីរូបលោកខកខានក្នុងការដណ្តើមខ្សែក្រវាត់ពីអ្នកប្រដាល់អាមេរិក នេះយោងតាមការចេញផ្សាយពីគេហទំព័រ ។
កីឡាករហ្វីលីពីនអាយុ ៤៦ ឆ្នាំដែលបានវិលត្រឡប់មកសង្វៀនវិញ ៤ឆ្នាំ បន្ទាប់ពីការចូលនិវត្តន៍ រូបលោកបានការប្រកួតជាផ្លូវការ នឹងអ្នកប្រដាល់ Barrios វ័យ ៣០ ឆ្នាំនៅ MGM Grand ក្នុងទីក្រុង Las Vegas ។
ការប្រកួតខាងល់ចៅក្រមម្នាក់បានសម្រេចចិត្តឲ្យពិន្ទុ ១១៥-១១៣ ក្នុងការពេញចិត្តរបស់អ្នកប្រដាល់ Barrios ខណៈ២នាក់ទៀតបានឲ្យពិន្ទុ ១១៤-១១៤។
អ្នកប្រដាល់ជើងចាស់ Pacquiao ដែលបានឈ្នះជើងឯកពិភពលោកចំនួន១២ លើវិញ្ញាសាទម្ងន់ចំនួន ៨ ក្នុងអាជីពរបស់លោកបាននាំមុខលើតារាងពិន្ទុរបស់ចៅក្រម ទំាង១០ទឹក ប៉ុន្តែចាញ់ ៣ លើកចុងក្រោយ។
អ្នកប្រដាល់ជើងចាស់ Pacquiao បាននិយាយថា ខ្ញុំគិតថា ខ្ញុំឈ្នះការប្រកួតនេះ ហើយវាជាការប្រកួតដ៏កៀកមួយ។ គូប្រកួតរបស់ខ្ញុំស្វិតស្វាញណាស់ និងវាជាការប្រកួតដ៏អស្ចារ្យ។
អ្នកប្រដាល់ជើងចាស់ Pacquiao គឺជាអ្នកប្រដាល់វ័យចំណាស់បំផុតដែលឈ្នះខ្សែក្រវាត់ welterweight នៅអាយុ ៤០ ឆ្នាំក្នុងឆ្នាំ ២០១៩។ គ្មានអ្នកប្រដាល់ណាបានឈ្នះខ្សែក្រវាត់ពិភពលោកដ៏សំខាន់នោះទេ បន្ទាប់ពីឡើងសង្វៀនប្រដាល់អន្តរជាតិ៕
