យោងតាមការចេញផ្សាយរបស់ The Goal និងការប្រកាសដោយផេក របស់អ្នកតាមដានព័ត៌មាន ដ៏ល្បីលោក Fabrizio Romano បានឲ្យដឹងថា ទីបំផុតក្លឹបអេស្បាញ Barcelona អាចរៀបចំឯកសារផ្ទេរកីឡាករ ខ្សែប្រយុទ្ធ Marcus Rashford ទៅអេស្បាញបានហើយ ។
ប្រភពដដែលបានសរសេរថា ក្លឹប Barcelona នឹងត្រូវចំណាយលុយ សម្រាប់ប្រាក់កម្រៃ ប្រចាំឆ្នាំត្រឹមតែ១៤ លានអឺរ៉ូប៉ុណ្ណោះ ហើយនិងប្រាក់បន្ថែមមួយចំនួនទៀត នៅពេលដែលកីឡាករ អាចបង្ហាញខ្លួនលើទីលាន។
គួរឲ្យដឹងដែរថា កីឡាករខ្សែប្រយុទ្ធ អង់គ្លេសរូបនេះ ក៏បានទទួលយកលក្ខខណ្ឌមួយចំនួន ដែលដូចជាការ កាត់បន្ថយប្រាក់កម្រៃ ដែលធ្លាប់ទទួលបានដល់ទៅ១៥ភាគរយ។
យ៉ាងណាក្តីកុងត្រាខ្ចីជើងនេះ នឹងអាចអនុញ្ញាតិឲ្យ Barca មានសិទ្ធក្នុងការចរចាទិញ Rashford ដាច់រហូតដល់ ខែមិថុនាឆ្នាំ២០២៦ ជាមួយនឹងតម្លៃខ្លួន ប្រហែលជា៣០លានអឺរ៉ូ ៕
ប្រែសម្រួល៖ស៊ុនលី
