កីឡា

AC Milan ទិញបានខ្សែការពារស្លាបឆ្វេង Estupinan តម្លៃ១៩លានអឺរ៉ូពី Brighton

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្សអ៊ីតាលី AC Milan បានឈានទៅដល់ការព្រមព្រៀង តម្លៃខ្លួន១៩លានអឺរ៉ូហើយទិញយកកីឡាករ ខ្សែការពារស្លាបឆ្វេង Pervis Estupinan ពីក្លឹបអង់គ្លេស Brighton។

តាមផែនការកុងត្រា រយៈពេលវែង នឹងត្រូវធ្វើឡើង រវាងក្លឹបអ៊ីតាលីនិងកីឡាករអេក្វាដ័ររូបនេះ ។ កន្លងមកកីឡាករធ្លាប់ បានបញ្ជាក់ហើយថានឹងមិនចង់បន្តជាមួយនឹង Brighton ឡើយហើយ នឹងបន្តរកភាពរីកចម្រើន បន្ថែមទៀតដោយក្នុងនោះ ក៏ធ្លាប់មានព័ត៌មានជាមួយនឹង Man UTD ផងដែរ ។

អតីតកីឡាកររបស់ក្លឹប Villareal រូបនេះបានចូលរួម ជាមួយនឹងក្លឹប Brighton កាលពីឆ្នាំ២០២២ក្នុងតម្លៃខ្លួន ប្រមាណជា១៥លានផោន និងបានបង្ហាញខ្លួន១០៤ដង រកបាន៥គ្រាប់ផងដែរឲ្យក្លឹបអង់គ្លេសនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top