កីឡា

Man City បដិសេធ Livramento និងបន្តតាមចង់បាន Koundeវិញ

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបមេឃខៀវ Man City ត្រូវបានគេរាយការណ៍ថា បានបដិសេធមិនចរចា ជាមួយនឹងកីឡាករ Tino Livramento ដែលកំពុងលេងឲ្យក្លឹប Newcastle នោះទេ។

នៅរដូវក្តៅនេះ Man City ត្រូវការចាំបាច់កីឡាករខ្សែការពារម្នាក់ មកជំនួសតំណែងរបស់ Kyle Walker ដែលក្លឹបបានសម្រេចចិត្តលក់ចេញ ទៅហើយនោះ ដែលគេជឿជាក់ថា គ្រូបង្វឹកលោក Pep Guardiola នៅតែបន្តចិញ្ចឹមចិត្តចង់បានកីឡាករ Jules Kounde ដែលលេងនៅ Barcelona នោះនៅឡើយ។

កីឡាករ Kounde ត្រូវបានគេជឿជាក់ថា គឺជាគោលដៅ ដ៏សំខាន់របស់ក្លឹប Barcelona សម្រាប់រដូវក្តៅនេះ ប៉ុន្តែយ៉ាងណាក្តីមក ដល់ពេលនេះនៅមិនទាន់ មានសំណើរណាមួយច្បាស់លាស់ត្រូវបាន យកមកពិភាក្សាគ្នា នៅឡើយទេរវាងក្លឹប Man City និង Barcelona៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top