កីឡា

Usyk កីឡាករប្រដាល់អ៊ុយក្រែន ដែលកំទេចជើងខ្លាំង នៅទម្ងន់ធ្ងន់

Oleksandr Usyk ស្ទើរតែរកដៃគូ ប្រកួតលែងបាន ដោយសារតែកីឡាករ លំដាប់កំពូល នៅទម្ងន់ធ្ងន់ Heavyweight កំពុងធ្លាក់កូដដោយ Usyk ធ្លាប់បានយកឈ្នះស្ទើរ អស់ទៅហើយ។

ក្រោយការពារខ្សែក្រវាត់ជាមួយ Dubois មានសំនួរសួរថា តើ Usyk ចង់ជួបជាមួយកីឡាកររូបណា? Usyk មិនមានចម្លើយណាមួយច្បាស់លាស់នោះទេ ដូចនេះតើ Usyk គួរប្រកួតជាមួយ៖

Tyson Fury ជាលើកទី៣?
Anthony Joshua ជាលើកទី៣?
Derek Chisora ជាលើកទី២?

ចម្លើយសមស្រប មានតែកីឡាករ Joseph Parker ប៉ុណ្ណោះ ដែលសមនឹងប្រកួតជាមួយ Usyk បន្ទាប់។ Parker ទោះបីជាធ្លាប់ចាញ់ Anthony Joshua និង Dillian Whyte ដោយពិន្ទុ ប៉ុន្តែការប្រកួតស្វិតស្វាញគ្នា មិនចាញ់ដាច់ឡើយ។ ទោះបីចាញ់ Joe Joyce ដោយសន្លប់ ប៉ុន្តែបានត្រលប់មកវិញ យកឈ្នះកីឡាករខ្លាំងៗផ្សេងទៀត ៦ ប្រកួតជាប់ៗគ្នា និងកំពុងគ្រងខ្សែក្រវាត់ WBO interim heavyweight ទៀតផង។

Most Popular

To Top