ភ្នំពេញ ៖ លោក អ៊ុក ចន្តា អនុប្រធានមន្ទីរអប់រំកាយ និងកីឡាភ្នំពេញតំណាងឲ្យលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងលោកគ្រូ អ្នកគ្រូដឹកនាំក្រុមកីឡាទាំង ១០ ក្រុមនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីបិទ ការប្រកួតកីឡាបាល់បោះយុវជន អាយុក្រោម ១៦ ឆ្នាំជ្រើសរើសជើងឯករាជធានីភ្នំពេញឆ្នាំ២០២៥ នៅវិទ្យាល័យ ព្រះយុគន្ធរ ។

លោក អ៊ុក ចន្តា បានប្រាប់ឲ្យដឹងថា ថ្ងៃនេះក្នុងនាមប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ សូមថ្លែងអំណរគុណ និង កោតសរសើរដោយស្មោះ ចំពោះ ប្រតិភូដឹកនាំក្រុមកីឡា បាល់បោះយុវជនបានខិតខំបង្កើតក្រុម ហើយចូលរួមប្រកួតជើង ឯកនាពេល នេះ ដែលជាកាយវិការ និងការចូលរួមដោយស្មោះ ក្នុងការកសាង និង អភិវឌ្ឍវិស័យកីឡានៅរាជធានីភ្នំពេញ និង ជំរុញដល់ យុវជនឲ្យចូលរួមហាត់ និងលេងកីឡាទៅ តាមប្រភេទដែលពួកគេចូលចិត្ត និងចូលរួមកាត់បន្ថយនូវ អំពើឧបាយមុខ ដែលបង្ករឡើងនៅក្នុងសង្គម។ មួយវិញទៀត ការហាត់ និងលេងកីឡា ជាកត្តាចាំបាចដែលនាំមក នូវ ការស្គាល់ យល់គ្នា និងស្រលាញ់ចូលចិត្តគ្នាទៅវិញទៅមក ធ្វើឲ្យសង្គមជាតិយើង មានការឯកភាព និងសាមគ្គី ភាព ដ៏រឹងមាំក្នុងការកសាង និងការពារជាតិយើងចាប់ពីយុវជនតទៅ ។

លោកអនុប្រធានមន្ទីរអប់រំកាយ និងកីឡាភ្នំពេញ បានបន្តថា ដើម្បីចូលរួមអភិវឌ្ឍវិស័យកីឡា ស្របតាមមុំមួយ នៃយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល ដែលកំពុងឈានឆ្ពោះទៅរកកម្រិតមួយឲ្យស្រប និងការវិវត្តន៍និងរីកចម្រើនរបស់ប្រទេសជាតិ ។ ទន្ទឹមគ្នានេះដែរ កម្ពុជាកំពុងត្រៀមខ្លួនជាស្រេច ក្នុងការបណ្តុះ បណ្តាលថ្នាល ដើម្បីសម្រិតសំរាំង កីឡាករ ត្រៀមចូលរួម ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នា ពេលខាងមុខ ។ ជាមួយគ្នានេះដែរ ដើម្បីលើកកម្ពស់ ប្រសិទ្ធភាពការងារឆ្លើយតបតាមបរិបទនៃការរីកចម្រើនរបស់សង្គម ជាតិយើង យើងទាំងអស់គ្នា ត្រូវបង្កើនសកម្មភាពឲ្យបានខ្លាំងក្លាថែមទៀតដើម្បីពិនិត្យនិងកែលម្អលើគ្រប់ទិដ្ឋភាព ពិសេសការងារដឹកនាំ គ្រប់គ្រងតាមវិស័យ ដោយផ្សារភ្ជាប់ជាមួយភាពយុត្តិធម៌ និង សមធម៌ខាងស្មារតី ក្នុង គោលបំណងលើកកម្ពស់ប្រសិទ្ធភាពការងារ ស្របតាមគោលនយោបាយអភិវឌ្ឍ របស់រាជរដ្ឋាភិបាលនៃព្រះរាជា ណាចក្រកម្ពុជា។

លោក អ៊ុក ចន្តា បានបន្ថែមថា ដោយផ្អែកលើការអភិវឌ្ឍន៍នេះ មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បាននិងកំពុងដំណើរ ការតាមផែនការយុទ្ធសាស្ត្រកំណែរទម្រងរបស់ក្រសួងអប់រំយុវជននិងកីឡា ដោយឡែកការងារអប់រំកាយនិង កីឡា បាននិងកំពុងជំរុញការអនុវត្តកាលវិភាគនៅតាមគ្រឹះស្ថានសាធារណ: ឯកជន និងកែសម្រួលមេរៀនឲ្យ ស្របទៅនិងស្តងដា សាលារៀនគំរូ ក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ។

ឆ្លៀតឱកាសដ៏ថ្លៃថ្លានេះ ក្នុងនាមមន្ទីរអប់រំយុវជននិងកីឡាធានីភ្នំពេញ ខ្ញុំសូមអំពាវនាវដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ មេត្តាចូលរួមបង្ការ ជំងឺឆ្លងផ្សេងៗ ទោះបីពេលនេះជំងឺកូវិដ ១៩ នៅក្នុង ប្រទេសរបស់យើង មានស្ថានភាពធូស្រាល ក៏យើងទាំងអស់គ្នាមិនត្រូវធ្វេសប្រហែស ផងដែរ គឺយើងត្រូវលាង សម្អាតដៃ ជាប្រចាំ ពាក់ម៉ាសក្នុងករណីមានផ្សែងធូលី ឲ្យបានខ្ជាប់ខ្ជួន ដែលជាធាតុបង្កគ្រោះថ្នាក់ដល់សុខភាពយើង។

ទន្ទឹមនេះដែរ យើងក៏ត្រូវចូលរួមគ្រប់សកម្មភាព របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកអភិវឌ្ឍន៍ ប្រទេស ឲ្យកាន់តែមានសោភ័ណភាព និង រីកចម្រើនឡើង។ ក្នុងឳកាសនេះដែរ ខ្ញុំសូមឲ្យកីឡាករ ដែលទទួលបាននិងមិនទទួលបានជ័យលាភី ទាំងអស់ត្រូវយកចិត្ត ទុកដាក់បន្តបង្កើនសមត្ថភាព និងបន្តហ្វឹកហាត់ ដើម្បីត្រៀមចូលរួមប្រកួតថ្នាក់ជាតិ ក្នុងកម្មវិធីផ្សេងៗ របស់សហ ព័ន្ធកីឡាជាតិ នាពេលខាងមុខ ក្នុងការអភិវឌ្ឍន៍វិស័យកីឡាបាល់បោះរបស់យើងឲ្យរីកចម្រើន។

ការប្រកួតមពមាន ១០ ក្រុមចូលរួមមាន គឺក្លឹប វិទ្យាល័យ ព្រះស៊ីសុវត្ថិ ព្រះយុគន្ធ ជាស៊ី មសន្ធរម៉ុក ហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំ ជាស៊ីមជ្រោយចង្វារ ព្រះយុគន្ធរជំនាន់ថ្មី បាក់ទូក AIS_ម៉ៅស៊ីទុង AIS ចាក់ អង្រែ និងសាលាឃើមូល មានប្រតិភូ អ្នកដឹកនាំ គ្រូបង្វឹក កីឡាករ សរុប ចំនួន ១៥០ នាក់៕
