ភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២៣ ឆ្នាំ កម្ពុជាបានចាញ់ ក្រោមថ្វីជើង ក្រុមបាល់ទាត់ជម្រើសជាតិ អាយុក្រោម ២៣ ឆ្នាំវៀតណាម ដោយលទ្ធផល ២ ទល់នឹង ១នៃព្រឹត្តិការណ៍ការ ប្រកួតកីឡាបាល់ទាត់ ជ្រើសរើសជើង ឯកអាស៊ាន យុវជន ក្រោមអាយុ ២៣ ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋាន Gelora Bung Karno Stadium ។

ក្រុមបាល់ទាត់ជម្រើសជាតិ អាយុក្រោម ២៣ ឆ្នាំកម្ពុជាទទួលបានលទ្ធផល គួរសម ដោយ ២ ប្រកួតកន្លង ស្មើ ១ និងចាញ់ ១ មាន ១ ពន្ទុ ។ ការប្រកួតដំបូងក្រុមបាល់ទាត់ជម្រើសជាតិ អាយុក្រោម ២៣ ឆ្នាំកម្ពុជាបានត្រឹមស្មើ ជាមួយក្រុមបាល់ទាត់ជម្រើសជាតិ អាយុក្រោម ២៣ ឆ្នាំ ឡាវ លទ្ធផល ១ ទល់នឹង ១ និងប្រកួតចុងក្រោយចាញ់ ក្រុមបាល់ទាត់ជម្រើសជាតិ អាយុក្រោម ២៣ ឆ្នាំវៀតណាម ដោយលទ្ធផល ២ ទល់នឹង ១ ៕


