ភ្នំពេញ៖ខេមរសហព័ន្ធតេក្វាន់ដូ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បញ្ជូន គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី តេក្វាន់ដូ WT ទៅចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើស ជើងឯកអាស៊ីលើកទី១៣ ឆ្នាំ២០២៥ 13th Asian Junior Taekwondo Championships ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Sarawak ប្រទេសម៉ាឡេស៊ី ។

លោក គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ៤ នាក់ ក្នុងនោះ លោក ឆយ យ៉ុងសុក ជាគ្រូបង្វឹកជាប់កិច្ចសន្យា លោក រិន ប៊ុនហួត ជាគ្រូជំនួយ កីឡាការិនីក្រុមថ្នាល ហេង ម៉ាលីស និងកីឡាករក្រុមថ្នាល សម្បត្តិ ឧត្តម ។ កីឡាការិនីក្រុមថ្នាល ហេង ម៉ាលីស ប្រកួតលើវិញ្ញាសាប្រយុទ្ធលើប្រភេទទម្ងន់ក្រោម ៤៦ គីឡូក្រាម និងកីឡាករក្រុមថ្នាល សម្បត្តិ ឧត្តម ប្រកួតលើវិញ្ញាសាប្រយុទ្ធលើប្រភេទទម្ងន់ក្រោម ៥៥ គីឡូក្រាម ។
លោក ឆយ យ៉ុងសុក ជាគ្រូបង្វឹកជាប់កិច្ចសន្យា និងលោក រិន ប៊ុនហួត ជាគ្រូជំនួយ តំណាងខេមរសហព័ន្ធតេក្វាន់ដូ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នឹងបញ្ជូនចូលរួមមហាសន្និតបាតសហព័ន្ធកីឡាតេក្វាន់ដូ WT អាស៊ី និងប្រជុំបច្ចទេស ចាប់ឆ្នោតការប្រកួត។កីឡាការិនីក្រុមថ្នាល ហេង ម៉ាលីស និងកីឡាករក្រុមថ្នាល សម្បត្តិ ឧត្តម នេះទើបតែចូលរួមការប្រកួតអន្តរជាតិលើកដំបូងរបស់អ្នកទំាង ២ នាក់៕

លោក គ្រូបង្វឹក គ្រូជំនួយ កីឡាករ និងកីឡាការិនី នៃខេមរសហព័ន្ធតេក្វាន់ដូ ត្រូវបានអនុញ្ញាតឲ្យចូលរួមការ ប្រកួត 13th Asian Junior Taekwondo Championships ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងSarawak ប្រទេសម៉ាឡេស៊ី។
ដោយ៖លី ភីលីព

