យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool បានចាប់ផ្តើមធ្វើការ ពិភាក្សាដោយផ្ទាល់ ជាមួយនឹងតារាឆ្នើមរបស់ Real Madrid កីឡាករ Rodrygo ហើយត្រៀម ការដោះដូរនៅរដូវក្តៅនេះ។
ការចរចាដោយផ្ទាល់ត្រូវបានធ្វើឡើងខណៈដែលក៏មានការចូលរួម ពីសំណាក់តំណាងរបស់ក្លឹបទាំងពីរផងដែរ ដែលនេះមានន័យថាក្លឹបយក្ស អេស្បាញពិតជាមាន បំណងចង់លក់កីឡាករ ប្រេស៊ីលរូបនេះដូចគ្នាដែរ។
យ៉ាងណាក្តីគេជឿជាក់ថា ការដោះដូរនេះ នឹងមិនស្ថិតនៅក្នុងតម្លៃ ដែលទាបនោះទេ ខណៈដែលកីឡាករវ័យ២៤ឆ្នាំរូបនេះ កំពុងទទួលបានប្រាក់កម្រៃ ប្រមាណជា១០លានអឺរ៉ូក្នុងមួយឆ្នាំពីក្លឹប Real Madrid។
គួរឲ្យដឹងដែរថាកីឡាករ Rodrygo ដែលលេងនៅក្នុងតំបន់ប្រយុទ្ធជួរមុខ អាចរកគ្រាប់បញ្ចូលទីបាន៦៨គ្រាប់ និងជួយមិត្តរួមក្រុមរកបាន៥១ផងដែរ ក្នុងការបង្ហាញខ្លួនទាំងអស់២៧០ លើកឲ្យ Real Madrid៕
ប្រែសម្រួល៖ស៊ុនលី
