កីឡា

រកឃើញម្ចាស់ជើងឯក នៃការប្រកួតកីឡាប្រដាល់ សកល និងគុនខ្មែរជ្រើសរើសជើងឯក រាជធានីភ្នំពេញ ប្រចាំឆ្នាំ២០២៥

ភ្នំពេញ ៖ ការប្រកួតកីឡាប្រដាល់ សកល និងគុនខ្មែរជ្រើសរើសជើងឯករាជធានីភ្នំពេញ ប្រចាំឆ្នាំ២០២៥ ដែលរៀបចំដោយមន្ទីរអប់រំកាយ និងកីឡាភ្នំពេញ គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នេះគណៈកម្មការបានរកឃើញចំណាត់ថ្នាក់លេខ ១ ចំណាត់ថ្នាក់លេខ ២ និងចំណាត់ថ្នាក់លេខ ៣ ចំនួន ៧ ប្រភេទទម្ងន់ ។

ប្រភេទទម្ងន់ ៤០ គីឡូក្រាមបុរស សកល៖កីឡាករ ប៉ាង ដាវីត មកពីក្លឹបយុវជន ជាប់ចំណាត់ថ្នាក់លេខ ១ កីឡាករ សុខ គីមលាង មកពីក្លឹប សុភានូ ជាប់ចំណាត់ថ្នាក់លេខ ២ និងកីឡាករ ផា សុជាតិ មកពីក្លឹប នាគរាជ ជាប់ចំណាត់ថ្នាក់លេខ ៣ ។ ប្រភេទទម្ងន់ ៤៥ គីឡូក្រាម បុរស សកល កីឡាករ គឿង គីមស្រស់ មកពីក្លឹបសែនសុខ ជាប់ចំណាត់ថ្នាក់លេខ ១ កីឡាករ នូ សុផាត (យុវជន) ជាប់ចំណាត់ថ្នាក់លេខ ២ និងកីឡាករ សេង រតនា (តាឡី)ជាប់ចំណាត់ថ្នាក់លេខ ៣។

ចំណែក ប្រភេទទម្ងន់ ២៥ គីឡូក្រាម យុវជន (គុនខ្មែរ) កីឡាករ រិទ្ឋ វ៉ារីន (កុមារទេព) ជាប់ចំណាត់ថ្នាក់លេខ ១ កីឡាករ ម៉ន ចៅក្លូ (ពន្លឺថ្មី) ជាប់ចំណាត់ថ្នាក់លេខ២ និងកីឡាករ ផាន់ ឧត្តម (វិបុលដារិទ្ឋ) ជាប់ចំណាត់ថ្នាក់លេខ ៣។ ប្រភេទទម្ងន់ ៣០ គីឡូក្រាម យុវជន (គុនខ្មែរ) កីឡាករ នៀត ណារ័ត្ន(តាឡី) ជាប់ចំណាត់ថ្នាក់លេខ ១ កីឡាករ រីថា សុវណ្ណរិទ្ធខី (វិបុល) ជាប់ចំណាត់ថ្នាក់លេខ ២ និងកីឡាករ សិន ដេវីត (កុមារទេព) ជាប់ចំណាត់ថ្នាក់លេខ ៣ ។

រីឯប្រភេទទម្ងន់ ៤០ គីឡូក្រាម យុវជន(គុនខ្មែរ) កីឡាករ ឈុន ភារុន (ពន្លឺថ្មី) ជាប់ចំណាត់ថ្នាក់លេខ ១ កីឡាករ ជា សុខច័ន្ទ (តាឡី) ជាប់ចំណាត់ថ្នាក់លេខ ២ និងកីឡាករ ទូច ពេជ្របញ្ញា(វិបុល) ជាប់ចំណាត់ថ្នាក់លេខ ៣ ។ប្រភេទទម្ងន់ ៤៥ គីឡូក្រាម យុវជន គុនខ្មែរ កីឡាករ គីម សុផានុរក្ស (ប៉ែនកាក់) ជាប់ចំណាត់ថ្នាក់លេខ ១ កីឡាករ ម៉ៅសារ៉ាពេជ្រ(វិបុល)ជាប់ចំណាត់ថ្នាក់លេខ ២ និងកីឡាករ ថា រ៉ាយុត(តាឡី) ជាប់ចំណាត់ថ្នាក់លេខ ១ ។

ដោយឡែកប្រភេទទម្ងន់ ៤៨ គីឡូក្រាម យុវជន គុនខ្មែរ កីឡាករ ឆេង រ៉ូឌី(ប៉ែនកាក់) ជាប់ចំណាត់ថ្នាក់លេខ ១ កីឡាករ មេធ មករា(តាឡី) ជាប់ចំណាត់ថ្នាក់លេខ២ និងកីឡាករ ស្រស់ ជីវ៉ា(វិបុល) ជាប់ចំណាត់ថ្នាក់លេខ ៣៕

Most Popular

To Top