កីឡា

សហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា បានប្រកាសរៀបចំបើកវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុ កម្រិតមូលដា្ឋនចុងខែសីហា

ភ្នំពេញ ៖ សហព័ន្ធកីឡាវាយកូនឃ្លី លើតុកម្ពុជា សូមជូនដំណឹងដល់មន្ទីរ រាជធានី ខេត្ត សមាគម ក្លិប និងអ្នកស្នេហា កីឡាវាយកូនឃ្លីលើតុ ទាំងអស់ ឲ្យបានជ្រាបថា សហព័ន្ធនឹងរៀបចំបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតមូលដ្ឋា នដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នៅសាលសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា ស្ថិតក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក សាលដំបូលទូកកណ្តាល ។

មន្ទីរ រាជធានី ខេត្ត សមាគម ក្លិប ប្រិយមិត្ត ដែលស្នេហាកីឡាវាយកូនឃ្លីលើតុ ដែលមានបំណង ចូលរួមវគ្គបណ្តុះបណ្តាលគ្រូ បង្វឹកកម្រិតមូលដ្ឋានត្រូវធ្វើការចុះឈ្មោះឲ្យបានមុនថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការសហព័ន្ធកីឡាវាយ កូនឃ្លីលើតុកម្ពុជា ស្ថិតក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក (សាលដំបូលទូកកណ្ដាល) រាជធានីភ្នំពេញ។ ចំពោះការ ចំណាយស្នាក់នៅហូបចុក និងមធ្យោបាយធ្វើដំណើរទៅមកជាបន្ទុករបស់សាម៉ីមន្ទីរ រាជធានី ខេត្ត សមាគម ក្លិប ផ្ទាល់ ៕
ដោយ៖លី ភីលីព

Most Popular

To Top