ភ្នំពេញ៖ លោកស្រី អេមី អគ្គលេខាធិការ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់កម្ពុជា បានមានប្រសាសន៍ថា សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា គ្រោងរៀបចំព្រឹត្តិការណ៍ការ ប្រកួតកីឡាកីឡាកាយវប្បកម្មជ្រើសរើស ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំរបស់ខ្លួនខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ សុំពន្យារពេលការរៀបចំការប្រកួត ចាប់ពីពេលនេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី ។
លោកស្រី អេមី អគ្គលេខាធិការ បានបញ្ជាក់ថា ដោយយោងសភាពការណ៍បច្ចុប្បន្ន សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា សុំពន្យាពេលការរៀបចំការប្រកួតកីឡាកាយវប្បកម្មនិងលំហាត់ប្រាណជ្រើសរើសជើងឯកថ្នាក់ ជាតិឆ្នាំ២០២៥ នាថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលដំបូលទូក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ពីពេលនេះតទៅរហូតដល់មានការជូនដំណឹងសារជាថ្មី ។

អាស្រ័យដូចបាន ជម្រាបជូនខាងលើ សូមលោក លោកស្រី ប្រធានសមាគមន៍ ក្លិប ក្រុមកីឡាករ-កីឡាការិនី និងអ្នកស្រឡាញ់វិស័យ កីឡាកាយវប្បកម្មនិងលំហាត់ប្រាណទាំងអស់ មេត្តាចូលរួមអនុវត្ត ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងជ្រាបជាព័ត៌មាន៕
