ភ្នំពេញ៖ លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកឡារាជធានីភ្នំពេញ បានមានប្រសាសន៍ថា ចូលរួមប្រកួតជើងឯកនាពេលនេះជាកាយវិការ និងការចូលរួមដោយស្មោះក្នុងការកសាង និងអភិវឌ្ឍវិស័យកីឡានៅរាជធានីភ្នំពេញ និងជំរុញដល់ យុ វជន មហាជនឲ្យចូលរួមហាត់ និងលេងកីឡាប្រភេទនេះ ដែលពួកគេចូលចិត្ត និងចូលរួមកាត់បន្ថយនូវអំពើ ឧបាយមុខផ្សេងៗ ដែលមានក្នុងសង្គម មួយវិញទៀត ការហាត់ និងលេងកីឡា ជាកត្តាចាំបាចដែលនាំមក នូវ ការស្គាល់ ការយល់គ្នា និងការស្រលាញ់ចូលចិត្តគ្នាទៅវិញទៅមក ធ្វើឲ្យសង្គមជាតិយើង មានការឯកភាព និង សាមគ្គីភាព ដ៏រឹងមាំក្នុងការកសាង និងការពារជាតិយើង។

លោកអនុប្រធានមន្ទីរអប់រំ បានបន្តថា ការចូលរួមអភិវឌ្ឍវិស័យកីឡា ស្របតាមយុទ្ធ សាស្ត្ររបស់រាជរដ្ឋាភិបាល ដែលកំពុងឈានឆ្ពោះទៅរកកម្រិតមួយ ឲ្យស្របនិងការវិវត្តន៍និងរីកចម្រើនរបស់ ប្រទេសជាតិ ។ ដោយលែកកីឡាប្រដាល់នេះ ជាកីឡាដែលយុវជន និងមហាជនចូលចិត្តទស្សនា ជាពិសេសកម្ម វិធីប្រដាល់គុនខ្មែរ នៅតាមប៉ុស្តិទរទស្សន៍ រាល់សប្តាហ៏ ធ្វើឱ្យកីឡាករ បានខិតខំបញ្ចេញអស់សមត្ថភាព និងប្រឹង ប្រែងហ្វឹកហាត់បន្ថែម ដើម្បីសម្រេចគោលដៅរបស់ខ្លួន ។

ជាមួយគ្នានេះដែរដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារឆ្លើយតបតាមបរិបទរីកចម្រើនរបស់សង្គមជាតិ យើងត្រូវបង្កើនសកម្មភាពឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីពិនិត្យនិងកែលម្អលើគ្រប់ទិដ្ឋភាពពិសេសការងារ ដឹកនាំ គ្រប់គ្រងតាមវិស័យ ដោយផ្សារភ្ជាប់ជាមួយភាពយុត្តិធម៌ និង សមធម៌ខាងស្មារតី ក្នុងគោលបំណងលើក កម្ពស់ប្រសិទ្ធភាពការងារ ស្របតាមគោលនយោបាយអភិវឌ្ឍរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ជានាយករដ្ឋមន្ត្រីបន្តរវេណ។

លោកបានបបន្ថែមថា ដោយផ្អែកលើការអភិវឌ្ឍន៍នេះ មន្ទីរអប់រំបាននិង កំពុងដំណើរការតាមផែនការយុទ្ធសាស្ត្រកំណែរទម្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយលែកការងារ អប់រំកាយនិងកីឡា បាននិងកំពុងជំរុញការអនុវត្តកាលវិភាគនៅតាមគ្រឹះស្ថានសាធារណ: ឯកជន និងកែសម្រួល មេរៀនឲ្យស្របទៅនិងស្ដងដាក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ។

ឆ្លៀតឱកាសដ៏ថ្លៃថ្លានេះ ក្នុងនាមមន្ទីរអប់រំយុវជននិងកីឡាធានីភ្នំពេញ ខ្ញុំសូមអំពាវនាវដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ មេត្តាចូលរួម គ្រប់សកម្មភាពដូចជា ការថែរក្សាបរិស្ថាន គោរពចារា ចរ និងសកម្មភាពផ្សេងៗទៀត របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកអភិវឌ្ឍន៍ទីក្រុងរបស់ប្រទេស ឲ្យ កាន់តែមានសោភ័ណភាព និង រីកចម្រើនឡើង៕
ដោយ៖ លី ភីលីព
