យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបយក្សប៉ទុយហ្គាល់ FC Porto បានសម្រេចចិត្តនឹងមិនតាមចរចា Arsenal ទៀតឡើយក្រោយបរាជ័យរួច ទៅហើយជាមួយនឹងកិឡាករ Jakub Kiwior។
ក្លឹបកាំភ្លើងធំ Arsenal បានបញ្ជាក់សាជាថ្មីហើយថា ត្រូវការតម្លៃខ្លួនកីឡាករខ្សែការពារប៉ូឡូញរូបនេះ យ៉ាងហោចណាស់៣០លានអឺរ៉ូ។
យ៉ាងណាក្តី FC Porto ក៏បានងាកទៅចាប់អារម្មណ៍ជាមួយនឹងកីឡាករ ខ្សែការពារផ្សេងទៀតដែលកំពុងលេងឲ្យក្លឹប Southampton ឯណោះវិញគឺកីឡាករ Jan Bednarek ដែលមានតម្លៃខ្លួនត្រឹមតែ ៦,៥លានផោនប៉ុណ្ណោះ។
គេជឿជាក់ថាគ្រូបង្វឹកលោក Mikel Arteta គឺមានបំណងក្នុងការរក្សាទុកកីឡាករ Kiwior ដើម្បីត្រៀមលេងនៅរដូវកាលក្រោយ ទោះបីជាកន្លងមកកីឡាករមិនសូវបានបង្ហាញខ្លួន ហើយក៏បានបង្ហាញ បំណងចង់ចាកចេញពីក្លឹបក្តី៕
ប្រែសម្រួល៖ស៊ុនលី
