ភ្នំពេញ ៖ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ព្រលានយានហោះភ្នំពេញអន្តរជាតិ ក្លិបកីឡាតេក្វាន់ដូ WT The Best បានបញ្ជូនគ្រូបង្វឹក និងកីឡាការិនីកីឡា តេក្វាន់ដូ WT ចំនួន ៤ រូបទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ WT 7th INTERN ATIONAL HORES 2025 TAEKWONDO CUP លើកទី៧ ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ដែលជាការចូលរួមលើលដំបូងរបស់ក្លិបនេះ ។

កញ្ញា ស៊ីម រចនា គ្រូបង្វឹកក្លិបកីឡាតេក្វាន់ដូ WT The Best បានប្រាប់ឲ្យដឹងថា ថ្ងៃនេះ ក្លិបកីឡាតេក្វាន់ដូ WT The Best បានបញ្ជូនបង្វឹក និងកីឡាការិនីកីឡាតេក្វាន់ដូ WT ចំនួន ៤ រូបចូលរួមការប្រកួតកម្រិតអន្តជាតិនៅប្រទេសម៉ាឡេស៊ីជាលើកដំបូងរបស់ក្លិប ហើយការប្រកួតនេះមានប្រទេសចូលរួមប្រហែលជាង ២០ ប្រទេស។

ការប្រកួតនេះក្លិបបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីឲ្យទទួលបានលទ្ធផលល្អក្នុងការដណ្តើមមេដាយជូនជាតិ ក៏ដូចជាក្លិបរបស់ខ្លួនផងដែរ។ យើងមានក្តីសង្ឃឹមលើវិញ្ញាសាសម្តែងឯកត្តជននារី និងវិញ្ញាសាសម្តែងជាគូនារី ដោយសារកញ្ញា ស៊ីម រចនា ជាអតីតកីឡាការិនីតេក្វាន់ដូ WT ផ្នែកវិញ្ញាសាសម្តែង ហើយកញ្ញាបានពង្រឹងសិស្សអស់រយៈពេល ៣ ខែឯណោះ។

គ្រូបង្វឹកក្លិបកីឡាតេក្វាន់ដូ WT The Best បានបន្តថា បកីឡាតេក្វាន់ដូ WT The Best បានបញ្ជូនទៅ ៤ នាក់រួមមាន កញ្ញា ស៊ីម រចនា គ្រូបង្វឹក កីឡាការិនី ៤នាក់ ក្នុងនោះមេគុន ៣ នាក់ និង ប្រយុទ្ធ ១ នាក់៕
