កីឡា

ការប្រកួតពានរង្វាន់បាល់ទាត់ សប្បុសធម៌រដូវកាលទី៣ ដើម្បីកុមារកម្ពុជា ប្រមូលថវិកា សរុបបានចំនួន ២២២៤៥ ដុល្លារ

ភ្នំពេញ៖ លោក ហួត គីមងួន (Dori Cambodia ) ស្ថាបនិកពាន រង្វាន់បាល់ទាត់ ដើម្បីកុមារកម្ពុជា និងជាអ្នកគ្រប់គ្រង ក្រុមបាល់ទាត់ Vlogger all star បាននិយាយថា លោកបានប្រកាស បិទរដូវកាលទី៣ ហើយ បន្ទាប់ពីការប្រកួតពានរង្វាន់ បាល់ទាត់សប្បុសធម៌ សរុបថវិការ ដែលប្រមូលបានក្នុងរដូវកាលទី៣ សរុបបានចំនួន ២២២៤៥ ដុល្លារអាមេរិក ។

លោក ហួត គីមងួន បានបន្តថា ប្រកួតចុងក្រោយជាប្រកួតទី ១០ ប្រមូលបាន ៦៩៣៥ ដុល្លារអាមេរិក លោកបានប្តូរពីការ ជួយមន្ទីរពេទ្យកុមារកម្ពុជា ទៅជាជួយដល់វីរកងទ័ពជួរមុខ ក្នុងគ្រាប្រទេសជាតិមានការឈ្លានពានពីប្រទេសជិតខាងវិញ
បញ្ជាក់ផងដែរកាលពីរដូវកាលទី ១ ប្រមូលថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផាបាន ១៧៦០៤ ដុល្លារអាមេរិក និងរដូវកាលទី២ប្រមូលបាន ៥៨០៤ ដុល្លារអាមេរិក (វិបត្បត្តិសេដ្ឋកិច្ចសាកល)៕

Most Popular

To Top