កីឡា

សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បើកកិច្ចប្រជុំពិភាក្សា តែងតាំងសមាសភាពតួនាទី និងភារកិច្ច របស់គណៈកម្មការជំនាញ

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ លោក តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡា លើកទម្ងន់កម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាការងារមួយចំនួន ដើម្បីត្រៀមសម្របសម្រួលបំពេញការងារ ជាមួយអ្នកជំនាញ នៃសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ នៅសាលប្រជុំគណៈកម្មការជាតិអូឡាំពិកកម្ពុជា ។

កិច្ចប្រជុំពិភាក្សាការងារនេះ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានសម្រេចតែងតាំងសមាសភាព និងតួនាទីភារកិច្ច របស់គណៈកម្មការជំនាញ នៃសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ដើម្បីទទួលបន្ទុក និង គ្រប់គ្រងសហព័ន្ធអោយមានការរីកចម្រើន ជាពិសេសនោះបង្កើត ក្រុមការងារ ដើម្បីពិភាក្សាជាមួយមន្ត្រីជំនាញ និងគ្រូបង្វឹក ដែលទទួលខុសត្រូវរៀងៗខ្លួន ដើម្បីអភិឌ្ឍនប្រភេទកាន់តែល្អប្រសើរ ។
ចំពោះការអភិវឌ្ឍន៍អត្តពលិក ធ្វើការកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាល ដើម្បីពង្រឹងការទំនាក់ទំនងការងារ ឲ្យកាន់តែមានប្រសិទ្ធភាពនិងល្អប្រសើរ។ ជាកិត្តិយសនោះ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានរៀបចំត្រៀមទទួលលោក យ៉ុង ជូលាវ ជាអ្នកជំនាញសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ ក្នុងគម្រោងកម្មវិធី ” សាមគ្គីអូឡាំពិក ស្តីពី ការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាលើកទម្ងន់ ” របស់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាផងដែរ ។

លោក តែម ម៉ឺន បានក្លាយជាប្រធាន សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា អាណត្តិទី៣ ឆ្នាំ២០២៤-២០២៩ បន្ទាប់ពីសមាជិកប្រតិបត្តិចាស់ និងក្លិបបាន សម្រេចបោះឆ្នោត ជូននៅមហាសន្តិបាត សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បញ្ចប់អាណត្តិទី២ និង បន្តទិស ដៅអាណត្តិទី៣ ឆ្នាំ២០២៤-២០២៩ ។ ក្នុងនោះអនុប្រធាន មានចំនួន១៤ រូប អគ្គលេខាធិការ និងនាយកលេខាធិការដ្ឋានដមានចំនួន ៤ នាក់ អគ្គហិរញ្ញិក និងអគ្គហិរញ្ញិករង មានចំនួន ៤ នាក់ និងសមាជិកប្រតិបត្តិចំនួន ៥ នាក់សរុប ២៧ នាក់៕

Most Popular

To Top