យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាភ្នាក់ងាររបស់កីឡាករខ្សែការពារ David Alaba ដែលកំពុងលេងឲ្យ Real Madrid បានបដិសេធដំណឹង ដែរថារូបគាត់ នឹងត្រូវផ្ទេរទៅចូលរួមក្លឹប នៅអារ៉ាប៊ីសាអូឌីតនៅរដូវក្តៅនេះ។
ខណៈដែលកីឡាករ Dani Carvajal និង Eder Militao បានត្រឡប់មក ចូលរួមក្លឹបវិញ ក្រោយរងរបួសហើយ នោះគេជឿជាក់ថា តំណែង របស់ Alaba អាចមានបញ្ហានៅជាមួយនឹង Rea Madrid ហើយមិនត្រឹមតែប៉ុណ្ណោះ ក្លឹបក៏ទើបទិញបាន Dean Huijsen ម្នាក់មកបន្ថែមផង។
ទោះបីជាយ៉ាងណាក្តីលោក Pini Zahavi បានបដិសេធដំណឹង ទាំងនេះដោយអះអាងថា ជាព័ត៌មានក្លែងក្លាយ ហើយមកទល់ពេលនេះ គឺពុំទាន់មានសំណើរណាមួយ ដែលលោកបានទទួល ពីក្លឹបនៅអារ៉ាប់នោះដែរ៕
ប្រែសម្រួល៖ស៊ុនលី
