ភ្នំពេញ ៖ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២៥ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOC C) និងរដ្ឋលេខាធិការ ក្រសួងអប់រំ យវជន និងកីឡា និងលោក សែម ផល្លា នាយកចាត់ការទូទៅ ទិវារត់ប្រណាំង និងជាសមាជិកសហព័ន្ធខ្មែរ អត្តពលកម្មស័្មគ្រ បានអញ្ជើញចូលរួមពិធីសន្និសីទ សារព័ត៌មានស្តីពីទិវារត់ប្រណាំង ម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរលើកទី ១០ ក្រោមប្រធានបទ “រត់ដើម្បីសន្តិភាព សាមគ្គីភាព ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងរក្សាការពារបេតិកភណ្ឌរបស់មនុស្សជាតិ” ឆ្នាំ២០២៥ នៅខេត្តសៀមរាប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា គណៈកម្មការត្រៀមរៀបចំទិវា រត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរលើកទី ១០ ឆ្នាំ២០២៥ នៅខេត្តសៀមរាបឡើងវិញ ដោយបានការអនុញ្ញាត ពីថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ក៏ដូចជាការអំពាវនាវ របស់អ្នកចូលរួមរត់ ឲ្យប្រព្រឹត្តិព្រឹត្តិការណ៍ឡើងវិញ ។ ក្នុងការធ្វើឲ្យសកម្មភាពសង្គមដដែល និងចូលរួមក្នុងការស្មារតីជួបសមរភូមិមុខ និងជនភៀសសឹក ហើយប្រែក្លាយព្រឹត្តិការណ៍ទៅជាការរួបរួមគ្នាទាំងស្មារតី ទាំងសម្ភារ និងទំាងថវិកា ដើម្បីជួបដល់ព្រឹត្តិការណ៍កើតមានទុក្ខលំបាក ហើយទុក្ខលំបាករបស់ជាតិ ជាទុក្ខលំបាករបស់យើងម្នាក់ៗ ។
លោកអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបន្តថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរនាថ្ងៃទី៣១ សីហា ក្រោមប្រធានបទ “រត់ដើម្បីសន្តិភាព សាមគ្គីភាព ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងរក្សាការពារបេតិកភណ្ឌរបស់មនុស្សជាតិ” ជាសារដើម្បីបង្ហាញឲ្យបរទេសបានដឹង និងបានឃើញបំផ្លិចបំផ្លាញប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌរបស់មនុស្សជាតិ ហើយក៍ជារូបភាពមួយ ដែលផ្សព្វផ្សាយទីកាន់ពិភពលោក ដើម្បីឲ្យអន្តរជាតិ មើលឃើញថា កម្ពុជា ជាប្រទេសដែលត្រូវការសន្តិភាព ។ ទិវារត់ប្រណាំងនេះ ត្រូវបានរៀបចំឡើង ក្នុងគោលដៅស្វែងរកមូល និធិសប្បុរសធម៌ ក្នុងការបន្តបេសកកម្ម ជួយដល់មន្ទីរពេទ្យ និងអង្គការនានាផងដែរ ។

លោករដ្ឋលេខាធិការក្រសួងអប់រំ យវជន និងកីឡា បានធ្វើការអំពាវនាវ ដល់អ្នកដែលចូលរួមរត់ទាំងអស់ គាំទ្រដល់ព្រឹត្តការណ៍នេះ ជាពិសេសក៍មានជាផ្ទាំងបដា និង ទង់ជាតិធំៗ ដើម្បីបង្ហាញ អន្តរជាតិបានឃើញពីអ្វីដែលយើងកំពុងធ្វើនេះ ពីស្មារតីជាតិនិយមទាំងអស់គ្នា។ លោកក៍បានថ្លែងអំណរគុណដល់ការអត់ធ្មត់ និង ការផ្តល់នូវសេចក្តីទុកចិត្តរបស់ ដៃគូឧបត្តម្ភ ដល់គណៈកម្មាការរៀបចំការប្រកួត ដោយមានឆន្ទះរួមគ្នា នៅក្នុងការរៀបចំបន្តនេះ ។

សូមបញ្ជាក់ថា ស្របពេលដែលកម្មវិធីផ្លូវការ នៅសល់ជាង១០ថ្ងៃទៀត គណៈកម្មាការរៀបចំការប្រកួតបានប្រកាស ពីការនូវបន្តទទួលការចុះឈ្មោះ ពីមហាជនបន្ថែមទៀត ដោយសង្ឃឹមថា ចំនួននេះនិងកើនឡើង ។ទិវារត់ប្រណាំងអន្តរជាតិ ចក្រភពអង្គរ ដែលគ្រោងនឹងប្រារព្ធធ្វើឡើងនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នៅតំបន់អង្គរ ខេត្តសៀមរាប មានអ្នកចុះឈ្មោះចូលរួមប្រមាណជាងចំនួន ៤ពាន់នាក់ ដោយប្រកួតលើវិញ្ញាសារត់ ៤២គីឡូម៉ែត្រ (Full Marathon), ២១គីឡូម៉ែត្រ (Half Marathon), ១០គីឡូម៉ែត្រ និងរត់កម្សាន្ដចម្ងាយ ៣គីឡូម៉ែត្រ៕

