កីឡា

ក្រុមអត្តពលិកកីឡាហែលទឹកពាក់ជើងទាកម្ពុជា ១១នាក់ ចូលរួមការប្រកួតកីឡាហែលទឹកពាក់ Vietnam Inter Clubs Swimming and Fin Swimming Championships នៅវៀតណាម

ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹកបានត្រៀមនឹងបញ្ជូនគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីកីឡាហែលទឹកពាក់ជើងទា ចំនួន ១១នាក់ខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹកពាក់ Vietnam Inter Clubs Swimming and Fin Swimming Championships ដែលប្រព្រឹត្តិរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសវៀតណាម។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់តាមអនឡាញឲ្យដឹងថា ដោយទទួលបានគោលការណ៍អនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា និងការឯកភាពពីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានចាត់បញ្ជូនគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី កីឡាហែលទឹកពាក់ជើងទា ចំនួន ១១នាក់ ទៅចូលរួមការប្រកួត Vietnam Inter Clubs Swimming and Fin Swimming Championships ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅខេត្ត Tay Ninh ប្រទេសវៀតណាម ។

លោកអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជាក់ថា សមាសភាពចូលរួមចំនួន ១១នាក់ រួមមានលោក ហែម ថុនពន្លឺ ជាគ្រូបង្វឹក លោក លឹម កែវឧត្តម ជាគ្រូជំនួយ កីឡាករ ឆោម ច័ន្ទថន កីឡាករ ទួន ទិត្យសត្យា កីឡាករ លឹម នរវិទូ កីឡាករ ហែម ថុនរ៉ូណាល់ កីឡាករ ឌឿន ឧត្តម កីឡាការិនី ឃឹន ប៊ុនពេជ្រមរកត កីឡាការិនី អ៊ួង សែននី កីឡាការិនី ហួន ទិត្យដាលីន និងកីឡាការិនី មូល សុនីតា ៕

ដោយ៖ លី ភីលីព

Most Popular

To Top