កីឡា

Antony បដិសេធក្លឹបជាច្រើនសង្ឃឹម អាចផ្ទេរចូលរួមតែ Real Betisប៉ុណ្ណោះ

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាក្លឹប Real Betis កំពុងត្រូវបានគេស្នើឲ្យសម្រេច ឲ្យបាននូវការចរចានាំយកកីឡាករ ប្រេស៊ីល Antony ពីក្លឹបបិសាចក្រហម Man UTD នៅរដូវក្តៅនេះ។

កីឡាករខ្សែប្រយុទ្ធស្លាបរូបនេះ បានបង្ហាញទំរង់លេងយ៉ាងអស្ចារ្យ ទោះក្នុងនាមជាកីឡាករខ្ចីជើងក៏ពិតមែនពីក្លឹប Man UTD ឲ្យទៅក្លឹប Real Betis ហើយពេលនេះក៏តែងតែសង្ឃឹមថា នឹងអាចផ្ទេរមកដាច់ជាមួយនឹង ក្លឹបអេស្បាញតែម្តងនៅរដូវកាលក្រោយ ។

កីឡាករវ័យ២៥ឆ្នាំរូបនេះ បានបដិសេធក្លឹប ជាច្រើនរួចមកហើយដូចជា Benfica និងក្លឹបនៅអារ៉ាប៊ីសាអូឌីត ដោយសង្ឃឹមថានឹងអាចចូលរួមតែជាមួយនឹង Real Betis ប៉ុណ្ណោះ។

សម្រាប់ Man UTD វិញ ក៏មិនមានជម្រើសអ្វី ដើម្បីរក្សាទុកកីឡាកររូបនេះដែរពីព្រោះថា ឈុត១១នាក់ដែល ធ្លាប់ទទួលបរាជ័យ កាលពីមុននោះគឺនឹងត្រូវលក់ ចេញម្តងមួយៗរួចអស់ទៅហើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top