The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបហង្សក្រហម Liverpool បានឈានទៅដល់កិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខាជាមួយនឹងកីឡាករខ្សែការពារវ័យក្មេង Giovanni Leoni ហើយពីក្លឹប Parma។
កីឡាករខ្សែការពារវ័យទើបតែ១៨ឆ្នាំរូបនេះមានតម្លៃខ្លួនខ្ពស់ដល់ទៅ៣០លានផោន។ Leoni បានក្លាយទៅជាគោលដៅរបស់ Liverpoolក្រោយពេលដែលក្លឹបយក្សអង់គ្លេសនេះបានត្រឹមបរាជ័យក្នុងការចរចាជាមួយនឹងកីឡាករ Marc Guehi ដែលកំពុងលេងឲ្យក្លឹប Crystal Palace។
គួរឲ្យដឹងដែរថា Leoni បានបង្ហាញខ្លួនឲ្យឈុតធំរបស់ក្លឹប Parma ចំនួន១៧ដងប៉ុន្តែគេមើលឃើញថាសមត្ថភាពនិងទំរង់លេងរបស់កីឡាករគឺខ្លាំងនិងស្រដៀងកីឡាករខ្សែការពារ Virgil van Dijk ដែរ៕
ប្រែសម្រួល៖ស៊ុនលី
